ដកចេញ​នូវ​អនុស័យ​ ​គឺ​មានះ​ ​ប្រហែល​នឹង​ទិដ្ឋិ​ថា​ ​អាត្មាអញ​ ​មាន​ ​ដូច្នេះ​ ​ហើយ​លះបង់​នូវ​អវិជ្ជា​ ​ញុំាង​វិជ្ជា​ឲ្យ​កើតឡើង​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​ក្នុង​បច្ចុប្បន្ន​នេះ​បាន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​
 [​១២៨​]​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​បរិយាយ​ឯទៀត​ ​នៅ​មាន​ដែរ​ឬ​។​បេ​។​ ​ព្រះ​សារីបុត្រ​ ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នៅ​មាន​ដែរ​ ​ហើយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ស្គាល់​ច្បាស់​នូវ​អវិជ្ជា​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​អវិជ្ជា​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​រំលត់​អវិជ្ជា​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ ​ដើម្បី​រំលត់​អវិជ្ជា​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អវិជ្ជា​ទាំងឡាយ​ ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃ​អវិជ្ជា​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​អវិជ្ជា​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​អវិជ្ជា​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​មិនដឹង​ទុក្ខ១​ ​សេចក្តី​មិនដឹង​ហេតុ​ឲ្យ​កើតទុក្ខ១​
ថយ | ទំព័រទី ១៧៩ | បន្ទាប់