[១៥៥] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិនេះ មាន២ប្រការ គឺ ភវទិដ្ឋិ(១) ១ វិភវទិដ្ឋិ(២) ១។ ម្នាលភិក្ខុទាំងឡាយ ក៏ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកតោងជាប់នឹងភវទិដ្ឋិ ចូលទៅកាន់ភវទិដ្ឋិ ចុះស៊ប់កាន់ភវទិដ្ឋិ ពួកសមណៈ ឬព្រាហ្មណ៍នោះ ក៏ស្អប់ខ្ពើមវិភវទិដ្ឋិ(៣) ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកតោងជាប់នឹងវិភវទិដ្ឋិ ចូលទៅកាន់វិភវទិដ្ឋិ ចុះស៊ប់កាន់វិភវទិដ្ឋិ ពួកសមណៈ ឬព្រាហ្មណ៍នោះ ក៏ស្អប់ខ្ពើមភវទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់ នូវសេចក្តីកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃទិដ្ឋិទាំង២នេះ នូវសេចក្តីរលាស់ចេញ នូវទិដ្ឋិទាំង២នោះផង តាមសេចក្តីពិតទេ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយរាគៈ ជាអ្នកប្រកបដោយទោសៈ ជាអ្នកប្រកបដោយមោហៈ ជាអ្នកប្រកបដោយតណ្ហា ជាអ្នកប្រកបដោយឧបាទាន ជាអ្នកល្ងង់ខ្លៅ អ្នកនៅមានត្រេកអរ នៅមានក្រេវក្រោធ ជាអ្នកមានបបញ្ចធម៌ជាទីត្រេកអរ មានសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌
(១) បានដល់សស្សតទិដ្ឋិ។ (២) បានដល់ឧច្ឆេទទិដ្ឋិ។ អដ្ឋកថា។ (៣) អដ្ឋកថា ថា ពួកមនុស្សនេះ ឈ្លោះប្រកែកនឹងអ្នកប្រកាន់វិភវទិដ្ឋិ ថា ពួកអ្នកជាមនុស្សល្ងង់ខ្លៅ មិនស្គាល់ច្បាស់ថា លោកនេះទៀងទាត់ លោកនេះមិនដាច់សូន្យ ដូច្នេះឡើយ។