ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​មិន​រួច​ស្រឡះ​ ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​រមែង​មិន​រួច​ស្រឡះ​ចាក​វដ្ត​ទុក្ខ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ដឹង​ច្បាស់​ ​នូវ​សេចក្តី​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​ទិដ្ឋិ​ទាំង២នេះ​ ​នូវ​សេចក្តី​រលាស់​ចេញ​ ​(​នូវ​ទិដ្ឋិ​ទាំង២នោះ​)​ផង​ ​តាម​សេចក្តី​ពិត​ផង​ ​តថាគត​ពោល​ថា​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នក​ប្រាសចាក​រាគៈ​ ​ជា​អ្នក​ប្រាសចាក​ទោសៈ​ ​ជា​អ្នក​ប្រាសចាក​មោហៈ​ ​ជា​អ្នក​ប្រាសចាក​តណ្ហា​ ​ជា​អ្នក​មិន​មាន​ឧបាទាន​ ​ជា​អ្នកចេះដឹង​ ​ជា​អ្នក​មិន​មាន​សេចក្តី​ត្រេកអរ​ ​និង​សេចក្តី​ក្រោធ​ ​ជា​អ្នក​មិន​មា​នប​បញ្ច​ធម៌​ជាទី​ត្រេកអរ​ ​មិន​មាន​សេចក្តី​ត្រេក​អ​រក្នុងប​បញ្ច​ធម៌​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងនោះ​ ​រមែង​រួច​ស្រឡះ​ ​ចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​រមែង​រួច​ស្រឡះ​ចាក​វដ្ត​ទុក្ខ​។​
 [​១៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាទាន​ ​(​សេចក្តី​ប្រកាន់​មាំ​)​ ​នេះ​ ​មាន៤ប្រការ​ ​ឧបាទាន៤​ ​តើ​ដូចម្តេច​ ​គឺ​កាមុបាទាន​ ​(​សេចក្តី​ប្រកាន់​មាំ​ ​ក្នុង​កាម​)​១​ ​ទិ​ដ្ឋុ​បា​ទាន​ ​(​សេចក្តី​ប្រកាន់​មាំ​ក្នុង​ទិដ្ឋិ​)​១​ ​សីលព្វតុបាទាន
ថយ | ទំព័រទី ២៥០ | បន្ទាប់