ចិត្តរួញរា​ក្តី​ ​ក៏​ជ្រាប​ច្បាស់​ថា​ ​ចិត្តរួញរា​ ​ចិត្តរាយមាយ​ក្តី​ ​ក៏​ជ្រាប​ច្បាស់​ថា​ ​ចិត្តរាយមាយ​។​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ ​គឺ​រូបាវចរ​ ​និង​អ​រូបាវចរ​ក្តី​.​.​.​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ក្តី​.​.​.​។​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​ ​គឺ​លោកិយចិត្ត​ក្តី​.​.​.​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ ​គឺ​លោកុត្តរ​ចិត្ត​ក្តី​.​.​.​។​ ​ចិត្ត​ដែល​តាំង​មាំ​ក្តី​.​.​.​ ​ចិត្ត​ដែល​មិនបាន​តាំង​មាំ​ក្តី​.​.​.​។​ ​ចិត្ត​ដែល​ផុត​ស្រឡះ​ចាក​អាសវៈ​ក្តី​ ​ក៏​ជ្រាប​ច្បាស់​ថា​ ​ចិត្ត​ផុត​ស្រឡះ​ចាក​អាសវៈ​ ​ចិត្ត​ដែល​មិនទាន់​ផុត​ចាក​អាសវៈ​ក្តី​ ​ក៏​ជ្រាប​ច្បាស់​ថា​ ​ចិត្ត​មិនទាន់​ផុត​ចាក​អាសវៈ​។​
 ​[​១៦៦​]​ ​ម្នាល​សារីបុត្ត​ ​តថាគត​ពល​ញ្ញាណ​(​១​)​ ​របស់​តថាគត​នេះ​មាន១០ប្រការ​ ​គឺជា​ពល​ញ្ញាណ​ ​ដែល​តថាគត​បាន​ប្រកប​ហើយ
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ព្រះ​តថាគត​ ​មាន​កំឡាំង​កាយ១០​ ​មាន​កំឡាំង​ញាណ១០​។​ ​កំឡាំង​កាយ១០នោះ​ ​គណនា​តាម​កំឡាំង​ដំរី១០ត្រកូល​ ​គឺ​កំឡាំង​ដំរី​ត្រកូល​កាឡាវ​ក​ ​ដំរី​ប្រក្រតី១០​ ​ស្មើនឹង​កំឡាំង​ដំរី​ត្រ​កូល​គង្គេ​យ្យ១​ ​កំ​ឡាំង​គង្គេ​យ្យ១០​ ​ស្មើនឹង​កំឡាំង​ដំរី​ត្រ​កូ​លប​ណ្ឌរ១​ ​កំ​ឡាំង​បណ្ឌរ១០​ ​ស្មើនឹង​កំឡាំង​ដំរី​ត្រ​កូ​លត​ម្ព១​ ​កំ​ឡាំង​តម្ព១០​ ​ស្មើនឹង​បិ​ង្គល១​ ​កំឡាំង​បិ​ង្គល១០​ ​ស្មើនឹង​កំឡាំង​គន្ធ១​ ​កំឡាំង​គន្ធ១០​ ​ស្មើនឹង​មង្គល១​ ​មង្គល១០​ ​ស្មើនឹង​ហេម​វត១​ ​ហេម​វត១០​ ​ស្មើនឹង​ឧបោសថ១​ ​ឧបោសថ១០​ ​ស្មើនឹង​កំឡាំង​ដំរី​ឆទ្ទន្ត១​ ​កំឡាំង​ដំរី​ឆទ្ទន្ត១០​ ​ទើប​ស្មើនឹង​កំឡាំង​កាយ​ព្រះ​តថាគត១​។​ ​ដោយ​ទំនង​នេះ​ ​កំឡាំង​កាយ​ព្រះ​តថាគត១​ ​ស្មើនឹង​កំឡាំង​ដំរី​ប្រក្រតី១ពាន់​កោដិ​ ​ឬ​ស្មើនឹង​កំឡាំង​បុរស១០ពាន់​កោដិ​ ​មាន​កំឡាំង​ព្រះ​កាយ​យ៉ាងនេះ១០ភាគ​។​ ​ចំណែក​កំឡាំង​ព្រះ​ញាណ​ទាំង១០នោះ​ ​ដូច​មាន​ក្នុង​សូត្រ​នេះ​ស្រាប់​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់