លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ឃើញ​បុគ្គល​នោះ​ឯង​ ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​មរណៈ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​រងទុក្ខ​វេទនា​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ឥតស្រាក​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​។​ ​ម្នាល​សារីបុត្ត​ ​រណ្តៅ​រងើកភ្លើង​ ​មាន​ជម្រៅ​ជាង​មួយ​ជួរ​បុរស​(​១​)​ ​ពេញដោយ​រងើកភ្លើង​ ​ដែល​ឥតមាន​អណ្តាត​ ​ឥតមាន​ផ្សែង​ ​គ្រានោះ​ ​មាន​បុរស​ម្នាក់​ក្តៅ​ក្រហល់ក្រហាយ​ ​ដោយ​កំ​ដៅ​ថ្ងៃ​ ​មាន​កំ​ដៅ​ថ្ងៃ​គ្រប​សង្កត់​ ​មានខ្លួន​លំបាក​ ​ដង្ហាក់​ស្រេកទឹក​ ​ដើរមក​តាមផ្លូវ​ដែល​ទៅ​បានតែ​ម្នាក់​ ​សំដៅ​ទៅត្រង់​រងើកភ្លើង​នោះ​ឯង​ ​បុរស​ ​អ្នកមាន​ភ្នែក​ ​បានឃើញ​បុរស​នោះ​ហើយ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​បុរស​ដ៏​ចំរើន​នេះ​ ​ដើរទៅ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង​ ​មុខ​ជា​នឹង​មកកាន់​រណ្តៅ​រងើកភ្លើង​នេះ​ពុំខាន​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​(​បុរស​មាន​ភ្នែក​នោះ​)​ ​ក៏​ឃើញ​នូវ​បុរស​នោះ​ឯង​ ​ធ្លាក់ទៅក្នុង​រណ្តៅ​រងើកភ្លើង​នោះ​ ​រងទុក្ខ​វេទនា​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ឥតស្រាក​ ​សេចក្តី​នេះ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​សារីបុត្ត​ ​មាន​ឧបមេយ្យ​ដូច​តថាគត​ ​ដែល​កំណត់​នូវ​ចិត្ត​ដោយចិត្ត​ ​ដឹង​នូវ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នេះ​ ​ប្រតិបត្តិ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​កាន់​ផ្លូវ​នោះ​ផង
​(​១​)​ ​ជាង៥ហត្ថ​ ​នៃ​បុរស​ ​(​ជាង១ទ​ទូង​បុរស​)​។​
ថយ | ទំព័រទី ២៨១ | បន្ទាប់