ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ លុះសម័យខាងក្រោយមក តថាគតក៏ឃើញបុគ្គលនោះ ដែលបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ សោយសុខវេទនាជានិច្ច។ ម្នាលសារីបុត្ត ស្រះបោក្ខរណី មានទឹកថ្លា មានទឹកឆ្ងាញ់ មានទឹកត្រជាក់ មានទឹករងថ្លា មានកំពង់រាបទាបល្អ គួរជាទីរីករាយ មានដងព្រៃស្រោងស្រាង មិនឆ្ងាយអំពីស្រះបោក្ខរណីនោះ គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅរកស្រះបោក្ខរណីនោះ បុរស អ្នកមានចក្ខុ បានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង មុខជានឹងមកកាន់ស្រះបោក្ខរណីនេះ ដោយពិត លុះសម័យខាងក្រោយមក (បុរសមានចក្ខុនោះ) ក៏ឃើញនូវបុរសនោះ