ចុះទៅ​ក្នុង​ស្រះ​បោក្ខរណី​នោះ​ ​ងូត​ផង​ ​ផឹក​ផង​ ​បំបាត់​បង់​នូវ​សេចក្តី​ក្រវល់ក្រវាយ​ ​នឿយហត់​ ​នឹង​សេចក្តី​ក្រហល់ក្រហាយ​គ្រប់យ៉ាង​ ​ហើយ​ឡើង​មក​អង្គុយ​ ​ឬ​ដេក​ ​សោយ​សុទ្ធតែ​សុខវេទនា​ ​ក្នុង​ដងព្រៃ​នោះ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​សារីបុត្ត​ ​មាន​ឧបមេយ្យ​ដូច​តថាគត​ ​ដែល​កំណត់​នូវ​ចិត្ត​ដោយចិត្ត​ ​ដឹង​នូវ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នេះ​ ​ប្រតិបត្តិ​ដូច្នោះ​ផង​ ​ប្រព្រឹត្ត​ដូច្នោះ​ផង​ ​ឡើង​ទៅកាន់​ផ្លូវ​នោះ​ផង​ ​មុខ​ជា​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ ​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​ដោយ​ឥរិយាបថ​ទាំង៤​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​តថាគត​ ​ក៏​ឃើញ​បុគ្គល​នោះ​ ​ដែល​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ ​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​ដោយ​ឥរិយាបថ​ទាំង៤​ ​សោយ​សុទ្ធតែ​សុខវេទនា​ ​ដូច្នោះឯង​។​ ​ម្នាល​សារីបុត្ត​ ​គតិ​នេះឯង​ ​មាន៥យ៉ាង​។​ ​ម្នាល​សារីបុត្ត​ ​អ្នកណា​ពោល​យ៉ាងនេះ​ ​ចំពោះ​តថាគត​ ​ដែល​ដឹង​យ៉ាងនេះ​ ​ដែល​ឃើញ​យ៉ាងនេះ​ថា​ ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ ​ជាង​មនុស្សធម៌​ ​របស់​ព្រះសមណគោតម​ ​មិន​មាន​ទេ​ ​ព្រះសមណគោតម
ថយ | ទំព័រទី ២៩០ | បន្ទាប់