និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​និយាយ​បន្លែបន្លប់​ ​នូវ​ភិក្ខុ​អ្នកចោទ​ ​ដោយហេតុ​ដទៃ​ ​ឬ​ពាក្យ​ផ្សេង​ៗ​ ​និយាយ​គេចកែ​ ​ដោយ​សំដី​ខាងក្រៅ​ ​ធ្វើ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​ ​នេះឯង​ជា​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដែល​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​មិន​ឆ្លើយ​ ​ក្នុង​ដំណើរ​របស់​ខ្លួន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​មិន​ឆ្លើយ​ ​ក្នុង​ដំណើរ​របស់​ខ្លួន​ ​នេះឯង​ជា​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​លុបគុណ​គេ​ ​ជា​អ្នក​ប្រឡង​វាសនា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​លុបគុណ​គេ​ ​ជា​អ្នក​ប្រឡង​វាសនា​ ​នេះឯង​ជា​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ច្រណែន​ ​ជា​អ្នក​កំណាញ់​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ជា​អ្នក​ច្រណែន​ ​ជា​អ្នក​កំណាញ់​ ​នេះឯង​ជា​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​អួតអាង​ ​ជា​អ្នកមាន​ពុត​មាយា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ជា​អ្នក​អួតអាង​ ​ជា​អ្នកមាន​ពុត​មាយា​ ​នេះឯង​ជា​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​រឹងរូស​ ​ជា​អ្នកមើល​ងាយ​គេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ជា​អ្នក​រឹងរូស​ ​ជា​អ្នកមើល​ងាយ​គេ​ ​នេះឯង​ជា​ធម៌​ ​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ក្រ១​។​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់