មិន​ចងគំនុំ​ទុក​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​ក្រោធ​ ​មិន​ជេរប្រទេច​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​មិន​ក្រោធ​ ​មិន​ជេរប្រទេច​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​ក្រោធ​ ​មិន​បញ្ចេញវាចា​ជិត​សេចក្តី​ក្រោធ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​មិន​ក្រោធ​ ​មិន​បញ្ចេញវាចា​ជិត​សេចក្តី​ក្រោធ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដែល​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​មិន​ខឹង​តបត​ ​នឹង​ភិក្ខុ​អ្នកចោទ​វិញ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ដែល​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​តែ​មិន​ខឹង​តបត​ ​នឹង​ភិក្ខុ​អ្នកចោទ​វិញ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដែល​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​មិន​បណ្តេញ​ភិក្ខុ​អ្នកចោទ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​តែ​មិន​បណ្តេញ​ភិក្ខុ​អ្នកចោទ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ដែល​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​មិន​និយាយ​គ្រប​សង្កត់​ភិក្ខុ​អ្នកចោទ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ត្រូវ​ភិក្ខុ​អ្នកចោទ​ ​ចោទ​ហើយ​ ​តែ​មិន​និយាយ​គ្រប​សង្កត់​ភិក្ខុ​អ្នកចោទ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​
ថយ | ទំព័រទី ៣៦០ | បន្ទាប់