តែកាលបើភិក្ខុនោះ ចំរើននូវសម្ពោជ្ឈង្គណាមួយ យ៉ាងនេះវិញ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយនេះឯង ដែលតថាគតពោលថា ត្រូវលះបង់ដោយការចំរើន។
[១៩] ម្នាលភិក្ខុទាំងឡាយ វេលាណាដែលភិក្ខុត្រូវលះបង់អាសវៈទាំងឡាយណា ដោយការឃើញ គឺសោតាបត្តិមគ្គ អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ដោយការឃើញហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ដោយការសង្រួម អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ដោយការសង្រួមហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ដោយការសេព (នូវបច្ច័យ) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ដោយការសេពហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការអត់ធន់ (នូវត្រជាក់ និងក្តៅជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ដោយការអត់ធន់ហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការវៀរ (ចាកទីអង្គុយមិនសមគួរជាដើម) អាសវៈទាំងនោះ