[​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនេះ​ ​តថាគត​បរិភោគ​ស្រេច​ ​ឃាត់​លែង​ទទួល​ទៀត​ ​គ្រប់គ្រាន់​បរិបូណ៌​ ​ឆ្អែត​ស្កប់ស្កល់​ ​គួរ​តាម​ប្រមាណ​ហើយ​ ​ឯ​បិណ្ឌបាត​របស់​តថាគត​ ​នៅសល់​ច្រើន​ ​ជា​របស់​គួរ​ចាក់ចោល​ជា​ធម្មតា​។​ ​គ្រានោះ​ ​មាន​ភិក្ខុ​ពីរ​រូប​មកដល់​ ​កំពុង​មាន​សេចក្តី​ស្រេកឃ្លាន​គ្រប​សង្កត់​ជា​ខ្លាំង​ ​តថាគត​ ​ក៏​ពោល​ទៅ​នឹង​ភិក្ខុ​ទាំងពីរ​រូប​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បរិភោគ​ស្រេច​ ​ឃាត់​លែង​ទទួល​ទៀត​ ​គ្រប់គ្រាន់​បរិបូណ៌​ ​ឆ្អែត​ស្កប់ស្កល់​ ​គួរ​តាម​ប្រមាណ​ហើយ​ ​ឯ​បិណ្ឌបាត​របស់​តថាគត​នេះ​ ​នៅសល់​ច្រើន​ ​ជា​របស់​គួរ​ចាក់ចោល​ជា​ធម្មតា​ ​បើ​អ្នក​ទាំងឡាយ​ចង់​ឆាន់​ ​ចូរ​ឆាន់​ចុះ​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​ឆាន់​ទេ​ ​តថាគត​ ​នឹង​ចាក់ចោល​ ​ក្នុង​ទី​ដែល​គ្មាន​ស្មៅ​ស្រស់​ ​ឬ​នឹង​ចាក់ចោល​ ​ក្នុងទឹក​ដែល​គ្មាន​សត្វ​ ​ឥឡូវនេះ​។​ ​បណ្តា​ភិក្ខុ​ទាំងពីរ​រូប​នោះ​ ​ភិក្ខុ១រូប​គិតថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេច​ ​ឃាត់​លែង​ទទួល​ទៀត​ ​គ្រប់គ្រាន់​បរិបូណ៌​ ​ឆ្អែត​ស្កប់ស្កល់​ ​គួរ​តាម​ប្រមាណ​ហើយ​ ​ឯ​បិណ្ឌបាត​នេះ​របស់​ព្រះមានព្រះភាគ​ ​នៅសល់​ច្រើន​ ​ជា​របស់​គួរ​ចាក់ចោល​ជា​ធម្មតា​ ​បើ​ពួក​យើង​នឹង​មិន​ឆាន់​ ​ព្រះមានព្រះភាគ​ ​នឹង
ថយ | ទំព័រទី ៤១ | បន្ទាប់