ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ហើយ​ ​ចូល​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​បីតិ​ ​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​។​ ​លុះ​តថាគត​ ​បាន​ដល់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ក្នុង​សន្តាន​ ​ចិត្ត​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​ព្រោះ​រម្ងាប់​បង់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ចូល​តតិយជ្ឈាន​.​.​.​។​ ​ចូល​ចតុត្ថជ្ឈាន​។​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ ​គួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិនបាន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​តថាគត​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ក្នុង​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​តថាគត​នោះ​ ​រលឹក​នូវ​ជាតិ​ដែល​អាស្រ័យ​នៅ​ពីមុន​មក​បាន​ច្រើនប្រការ​ ​គឺ​រលឹក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​រលឹក​នូវ​ជាតិ​ដែល​អាស្រ័យ​នៅ​ពីមុន​មក​បាន​ច្រើនប្រការ​ ​ព្រមទាំង​អាការៈ​ ​ព្រមទាំង​ឧទ្ទេស​ ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បឋម​វិជ្ជា​នេះឯង​ហើយ​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ក្នុង​បឋមយាម​នៃ​រាត្រី​ ​លុះដល់​សេចក្តី​ល្ងង់​ខ្ចាត់​បាត់​ទៅ​ ​សេចក្តី​ចេះដឹង​ ​ក៏​កើត​ប្រាកដ​ឡើង​ ​ងងឹត​ខ្ចាត់​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដែល​កំពុង​អង្គុយ​ប្រុងស្មារតី​ ​មិន​ប្រហែសធ្វេស​ ​ខំប្រឹង​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​មូលស្លុង​ ​(​ឥតមាន​នឹកនា​ដល់​កាយ​ ​និង​ជីវិត​ឡើយ​)​ ​ដូចជា​បណ្ឌិត​ទាំងឡាយ​ ​ដែល​បាន​នូវ​បឋម​វិជ្ជា​នោះ​ ​ដូច្នោះ​ដែរ​។​
ថយ | ទំព័រទី ៤៣៥ | បន្ទាប់