សេចក្តី​គាប់ចិត្ត​ក្តី​ ​សេចក្តី​មិន​ខ្ពើមរអើម​ក្តី​ ​សេចក្តី​មិន​ធុញទ្រាន់​ក្តី​ ​ក៏​តាំង​ឡើង​ប្រាកដ​ដល់​ជន​នោះ​ ​ក្នុង​ខណៈ​ដែល​បានឃើញ​ ​សូម្បីតែ​ពួក​ជន​ ​ដែល​បរិភោគ​ឆ្អែត​ហើយ​ ​ក៏​គួរ​ចង់​បរិភោគ​ទៀត​ ​នឹង​បាច់​និយាយ​ថ្វី​ ​ដល់​ពួក​ជន​ ​ដែល​ស្រែក​ឃ្លាន​នោះ​ ​ម្នាល​អាវុសោ​ ​អកុសល​ដ៏​លាមក​ ​ដែល​គ្រប​សង្កត់ចិត្ត​ ​ដោយអំណាច​នៃ​សេចក្តី​ប្រាថ្នា​ទាំងនេះ​ ​ដែល​ភិក្ខុ​ណា​នីមួយ​ ​លះ​ចោល​ហើយ​ ​អ្នកផង​ឃើញច្បាស់​ផង​ ​ឮ​ច្បាស់​ផង​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បើទុកជា​ភិក្ខុ​នោះ​ ​ជា​អ្នក​នៅ​ក្នុង​សុ្រ​ក​ ​ត្រេកអរ​នឹង​ការ​និមន្តន៍​ ​ទ្រទ្រង់នូវ​គហបតិ​ចីវរ​ ​ក៏​គង់តែ​ពួក​សព្រហ្មចារី​ ​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ភិក្ខុ​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​អកុសល​ដ៏​លាមក​ ​ដែល​គ្រប​សង្កត់ចិត្ត​ ​ដោយអំណាច​សេចក្តី​ប្រាថ្នា​ទាំងនោះ​ ​លោក​មាន​អាយុ​នោះ​ ​លះ​ចោល​ហើយ​ ​អ្នកផង​ឃើញច្បាស់​ផង​ ​ឮ​ច្បាស់​ផង​។​ ​
 [​៧២​]​ ​កាលបើ​ព្រះ​សារីបុត្រ​ ​មាន​ថេរ​វាចា​យ៉ាងនេះ​ហើយ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​ ​ទៅ​នឹង​ព្រះ​សារីបុត្រ​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ខ្ញុំ​សូម​ទាញ​យកពាក្យ​ឧបមា​ ​មក​សំដែង​ឥឡូវនេះ​។​ ​ព្រះ​សារីបុត្រ​តប​ថា​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់