និវាប​សូត្រ​ ​ទី៥​


 [​៣៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេ​វា​បិ​ក​ជន​ ​(​ជន​អ្នក​ដាំដំណាំ​)​ ​មិនមែន​ដាំដំណាំ​ ​ជា​ចំណី​ដើម្បី​ពួក​ម្រឹគ​ ​ដោយ​គិតថា​ ​ពួក​ម្រឹគ​ ​ចូរ​ទំពាស៊ី​ ​នូវ​ដំណាំ​ ​ដែល​អាត្មាអញ​ដាំ​ហើយ​នេះ​ ​ជា​សត្វ​មាន​អាយុវែង​ ​មាន​សម្បុរ​ល្អ​ ​ញ៉ាំង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​យូរអង្វែង​ចុះ​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេ​វា​បិ​ក​ជន​ ​ដាំ​នូវ​ដំណាំ​ដើម្បី​ពួក​ម្រឹគ​ ​ដោយ​គិត​យ៉ាងនេះ​វិញ​ទេ​ថា​ ​ពួក​ម្រឹគ​នឹង​ចូល​មក​លុកលុយ​ដំណាំ​ ​ដែល​អាត្មាអញ​ដាំ​ហើយ​នេះ​ ​ក៏​មុខ​ជា​នឹង​ភ្លេចខ្លួន​ ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​លុះ​ចូល​មក​លុកលុយ​ភ្លេចខ្លួន​ ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ហើយ​ ​នឹង​ដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​ស្រវឹង​ហើយ​ ​នឹង​ដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មាន​សេចក្តី​ប្រមាទ​ហើយ​ ​ជា​សត្វ​គួរ​អាត្មាអញ​ ​នឹង​ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន​ ​ព្រោះ​ដំណាំ​នេះ​។
ថយ | ទំព័រទី ១០០ | បន្ទាប់