គប្បី​បានឃើញ​ ​បាន​ចូល​ទៅ​អង្គុយ​ជិត​ ​នូវ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ឈ្មោះថា​ជា​លាភ​ ​របស់​ពួក​សព្រហ្មចារី​ទាំងនោះ​ផង​ ​ជាតិ​ជា​មនុស្ស​ ​ក៏​ឈ្មោះថា​ ​ពួក​សព្រហ្មចារី​ទាំងនោះ​ ​បាន​ល្អ​ហើយ​ផង​ ​ឈ្មោះថា​ ​ជា​លាភ​របស់​យើង​ផង​ ​ជាតិ​ជា​មនុស្ស​ ​ក៏​ឈ្មោះថា​ ​យើង​បាន​ល្អ​ហើយ​ផង​ ​ត្រង់​ដែល​យើង​បានឃើញ​ ​បាន​ចូល​មក​អង្គុយ​ជិត​ ​នូវ​ព្រះ​សារីបុត្ត​មាន​អាយុ​។​ ​ព្រះ​មហានាគ​ទាំងពីរ​អង្គ​នោះ​ ​បាន​អនុមោទនា​ ​ត្រេកអរ​ ​នឹង​ភាសិត​នៃ​គ្នា​ ​និង​គ្នា​ ​ដូច​បាន​រៀបរាប់​មក​យ៉ាងនោះ​ឯង​។​

​ចប់​ ​រថ​វិនីត​សូត្រ​ ​ទី៤​។​

ថយ | ទំព័រទី ៩៩ | បន្ទាប់