[​៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សត្វ​ម្រឹគ​ទាំងនោះ​ ​ពួក​សត្វ​ម្រឹគ​ទី១​ ​ចូល​ទៅ​លុកលុយ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​ ​ដាំ​ឯណោះ​ហើយ​ ​ក៏​ភ្លេចខ្លួន​ ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​លុះ​ពួក​ម្រឹគ​ទាំងនោះ​ ​ចូល​ទៅ​លុកលុយ​ ​ភ្លេចខ្លួន​ក្នុង​ដំណាំ​នោះ​ ​ហើយ​ស៊ី​ ​ក៏​ដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​ស្រវឹង​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​ប្រមាទ​ហើយ​ ​ជា​សត្វ​គួ​រនេ​វា​បិ​ក​ជន​ ​នឹង​ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន​ ​ព្រោះ​ដំណាំ​ឯណោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​ម្រឹគ​ទី១ទាំងនោះ​ ​នឹង​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទេ​។​
 [​៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ម្រឹគ​ទាំងនោះ​ ​ពួក​ម្រឹគ​ទី២​ ​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​ពួក​ម្រឹគ​ទី១ណា​ ​ចូល​ទៅ​លុកលុយ​ដំណាំ​ ​ដែ​លនេ​វា​បិ​ក​ជន​ ​ដាំ​ឯណោះ​ហើយ​ ​ក៏​ភ្លេចខ្លួន​ ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​លុះ​ពួក​ម្រឹគ​ទាំងនោះ​ ​ចូល​ទៅ​លុកលុយ​ភ្លេចខ្លួន​ ​ក្នុង​ដំណាំ​នោះ​ ​ហើយ​ស៊ី​នូវ​ភោជន​ទាំងឡាយ​ ​ហើយ​ដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​ស្រវឹង​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​ប្រមាទ​ហើយ​ ​ជា​សត្វ​គួ​រនេ​វា​បិ​ក​ជន​ ​នឹង​ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន​ ​ព្រោះ​ដំណាំ​ឯណោះ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​ម្រឹគ​ទី១នោះ​ ​នឹង​មិន​រួច​អំពី​ឥទ្ធានុភាព​ ​របស់​នេ​វា​បិ​ក​ជន​ទេ​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងឡាយ​ ​
ថយ | ទំព័រទី ១០១ | បន្ទាប់