[​៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ឧបមា​នេះឯង​ ​តថាគត​ធ្វើ​ដើម្បី​បញ្ជាក់​សេចក្តី​ឲ្យ​ច្បាស់លាស់​។​ ​សេចក្តី​ក្នុង​រឿង​ឧបមា​នុ៎ះ​ ​ដូចតទៅ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​ដំណាំ​នោះ​ ​ជា​ឈ្មោះ​នៃ​កាមគុណ៥​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​នេ​វា​បិ​ក​ជន​ ​(​អ្នក​ដាំដំណាំ​)​ ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​មារ​ដែល​មានចិត្ត​អាក្រក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​ពួ​កនេ​វា​បិ​ក​បរិស័ទ​នុ៎ះ​ ​ជា​ឈ្មោះ​របស់​បរិស័ទ​នៃ​មារ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ពាក្យ​ថា​ ​ពួក​ម្រឹគ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​។​
 [​៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​សមណព្រាហ្មណ៍​ពួក​ទី១​ ​លុកលុយ​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​ឯណោះ​ ​និង​លោកាមិសៈ​ ​(​អាមិសៈ​ក្នុង​លោក​)​ ​ទាំងឡាយ​ឯណោះ​ ​ភ្លេចខ្លួន​បរិភោគភោជន​ទាំងឡាយ​ ​កាល​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុកលុយ​ក្នុង​ដំណាំ​ ​និង​អាមិសៈ​ក្នុង​លោក​នោះ​ហើយ​ ​ភ្លេចខ្លួន​ ​បរិភោគភោជន​ទាំងឡាយ​ ​ហើយ​ដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​ស្រវឹង​ហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​ប្រមាទ​ហើយ​ ​ជា​អ្នក​គួរ​មារ​ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន​ ​ព្រោះ​ដំណាំ​ឯណោះ​ផង​ ​ព្រោះ​លោកាមិសៈ​ឯណោះ​ផង​ ​ម្នាល​ភិក្ខុ​
ថយ | ទំព័រទី ១១១ | បន្ទាប់