សប្បាយ លុះសមណព្រាហ្មណ៍ទាំងនោះ គិតដូច្នេះហើយ ក៏វៀរចាកនិវាបភោជន និងលោកាមិសៈ ដោយប្រការទាំងពួង ពួកសមណព្រាហ្មណ៍ទាំងនោះ បានវៀរចាកនិវាបភោជន និងលោកាមិសៈ ដោយប្រការទាំងពួង ទាំងវៀរចាកបរិភោគព្រោះសេចក្តីខ្លាចហើយ ចូលទៅកាន់ព្រៃជ្រៅនៅតាមសប្បាយ ពួកសមណព្រាហ្មណ៍ទាំងនោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកំទេច (ចំនៀរស្បែក) ជាអាហារខ្លះ មានបន្លែ ឬសារាយជាអាហារខ្លះ មានកុណ្ឌក ជាអាហារខ្លះ មានបាយក្តាំង ជាអាហារខ្លះ មានម្សៅ ជាអាហារខ្លះ មានស្មៅ ជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើមឈើ និងផ្លែឈើ ក្នុងព្រៃជាអាហារខ្លះ មានផ្លែឈើ ដែលជ្រុះឯង ជាភោជនខ្លះ ញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅក្នុងដងព្រៃជ្រៅនោះ លុះដល់ខែជាទីបំផុត នៃគិម្ហៈរដូវ មានស្មៅ និងទឹកអស់ហើយ កាយរបស់សមណព្រាហ្មណ៍ទាំងនោះ ក៏ដល់នូវភាពស្គាំងស្គមក្រៃពេក លុះមានកាយដល់នូវភាពស្គាំងស្គមហើយ កម្លាំង និងសេចក្តីព្យាយាម ក៏សាបសូន្យទៅ កាលបើកម្លាំង និងសេចក្តីព្យាយាមសាបសូន្យហើយ ចេតោវិមុត្តិ ក៏សាបសូន្យទៅដែរ កាលបើចេតោវិមុត្តិសាបសូន្យហើយ ពួកសមណព្រាហ្មណ៍ទាំងនោះ ត្រឡប់មកកាន់ដំណាំ ដែលមារដាំហើយនោះវិញផង មកកាន់លោកាមិសៈទាំង