និង​ជា​អ្នក​គួរ​មារ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​ផង​ ​ព្រោះ​លោកាមិសៈ​ឯណោះ​ផង​ ​លុះ​ពួក​សមណព្រាហ្មណ៍​ទី៣នោះ​ ​គិត​ដូច្នេះហើយ​ ​ក៏​ចូល​ទៅ​អាស្រ័យ​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​ឯណោះ​ ​និង​លោកាមិសៈ​ទាំងឡាយ​ឯណោះ​ ​ហើយ​សម្រេច​ទីនៅ​អាស្រ័យ​។​ ​លុះ​សម្រេច​ទីនៅ​អាស្រ័យ​ ​ក្នុង​ទីនោះ​ហើយ​ ​ក៏​មិនបាន​លុកលុយ​ ​មិនបាន​ភ្លេចខ្លួន​នឹង​ដំណាំ​ ​ដែល​មារ​ដាំ​ហើយ​ឯណោះ​ ​និង​លោកាមិសៈ​ទាំងឡាយ​ឯណោះ​ ​មិន​ភ្លេចខ្លួន​ ​គ្រាន់តែ​បរិភោគភោជន​ទាំងឡាយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ស្រវឹង​ ​លុះ​មិន​ស្រវឹង​ហើយ​ ​ក៏​មិនដល់​នូវ​សេចក្តី​ប្រមាទ​ ​លុះ​មិន​ប្រមាទ​ហើយ​ ​ជា​អ្នក​គួរ​មារ​ធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន​ ​ព្រោះ​ដំណាំ​ឯណោះ​ផង​ ​ព្រោះ​លោកាមិសៈ​ឯណោះ​ឯង​។​ ​មួយវិញទៀត​ ​ពួក​សមណព្រាហ្មណ៍​ទី៣​ ​មាន​សេចក្តី​យល់​យ៉ាងនេះ​ថា​ ​លោក​ទៀង​ ​ដូច្នេះ​ខ្លះ​ ​លោក​មិន​ទៀង​ ​ដូច្នេះ​ខ្លះ​ ​លោកមា​នទី​បំផុត​ ​ដូច្នេះ​ខ្លះ​ ​លោក​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ខ្លះ​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ខ្លះ​ ​ជីវិត​ក៏​ដទៃ​ ​សរីរៈ​ក៏​ដទៃ​ ​ដូច្នេះ​ខ្លះ​ ​សត្វ​ទៅខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​កើត​ទៀត​ ​ដូច្នេះ​ខ្លះ​ ​សត្វ​ទៅខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​មិនកើត​ទៀត​ ​ដូច្នេះ​ខ្លះ​ ​សត្វ​ទៅ​
ថយ | ទំព័រទី ១១៧ | បន្ទាប់