ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​ដូច្នេះ​ខ្លះ​ ​សត្វ​ទៅខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​មិនកើត​ទៀត​ក៏​មាន​ ​មិនមែន​ជា​មិនកើត​ទៀត​ ​ក៏​មាន​ ​ដូច្នេះ​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​ពួក​សមណព្រាហ្មណ៍​ទី៣នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​នៃ​មារ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ម្រឹគ​ទី៣នោះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​តថាគត​ពោល​នូវ​សមណព្រាហ្មណ៍​ទី៣នេះ​ថា​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​
 [​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ទី៤​ ​គិត​គ្នា​យ៉ាងនេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ទី១ណា​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ ​ពួក​សមណព្រាហ្មណ៍​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​នៃ​មារ​ទៅ​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ទី២ណា​ ​គិត​ព្រមគ្នា​យ៉ាងនេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ទី១ណា​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ ​ពួក​សមណព្រាហ្មណ៍​ទី១នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​នៃ​មារ​ទៅ​ហើយ​ ​បើ​ដូច្នោះ​ ​មានតែ​យើង​ទាំងឡាយ​។​បេ​។​ ​កាលបើ​យ៉ាងនេះ​ ​ពួក​សមណព្រាហ្មណ៍​ទី២នោះ​ ​មិន​រួច​អំពី​ឥទ្ធានុភាព​ ​នៃ​មារ​ទៅ​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ទី៣ណា​ ​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ១១៨ | បន្ទាប់