ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​នាង​កាឡី​ទាសី​ ​បែកក្បាល​ហូរឈាម​រហាម​ ​ក៏​ពោលទោស​ប្រាប់​ស្ត្រី​អ្នក​ស្និត​ស្នាល​ជិតខាង​ថា​ ​អ្នក​ស្ត្រីជា​ម្ចាស់​ ​ចូរ​មើល​អំពើ​របស់​ស្ត្រី​ដែល​ស្លូត​ចុះ​ ​អ្នក​ស្ត្រីជា​ម្ចាស់​ ​ចូរ​មើល​អំពើ​របស់​ស្ត្រី​ដែល​សុភាពរាបទាប​ចុះ​ ​អ្នក​ស្រ្តីជា​ម្ចាស់​ ​ចូរ​មើល​អំពើ​របស់​ស្ត្រី​ស្រគត់ស្រគំ​ចុះ​ ​មិនសមបើ​អ្នក​ស្រ្តីជា​ម្ចាស់​(​នៃ​ខ្ញុំ​)​ខឹង​អាក់អន់​ចិត្តនឹង​ទាសី​ម្នាក់​ថា​ ​ហងឯង​ក្រោក​(​ពី​ដំណេក​)​ទាល់​ថ្ងៃ​ ​ហើយ​ចាប់​រនុកទ្វារ​យារ​សំពង​ចំក្បាល​ថា​ ​អញ​នឹង​វាយ​បំបែក​ក្បាល​ហងឯង​ដូច្នេះ​សោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​នាង​វេ​ទេ​ហិ​កា​គហបតានី​ ​ក៏​មាន​កិត្តិសព្ទ​ដ៏​អាក្រក់​ល្បី​ខ្ចរខ្ចាយ​សុសសាយ​ ​ក្នុង​សម័យ​ខាងក្រោយ​មក​យ៉ាងនេះ​ថា​ ​នាង​វេ​ទេ​ហិ​កា​គហបតានី​ ​ជា​ស្ត្រី​កាច​ ​នាង​វេ​ទេ​ហិ​កា​គហបតានី​ ​ជា​ស្ត្រី​មិន​សភាព​រាបទាប​ ​នាង​វេ​ទេ​ហិ​កា​គហបតានី​ ​ជា​ស្ត្រី​មិន​ស្រគត់ស្រគំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ជា​អ្នក​ស្លូត​ណាស់​ ​ជា​អ្នក​សភាព​រាបទាប​ណាស់​ ​ជា​អ្នក​ស្រគត់ស្រគំ​ណាស់​ ​ត្រាតែ​គន្លង​ពាក្យ​មិនជា​ទីគាប់ចិត្ត​ ​មិនទាន់​មក​ប៉ះពាល់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ
ថយ | ទំព័រទី ១៣ | បន្ទាប់