មរណៈ​ធម៌​ ​ហើយ​ស្វែងរក​ព្រះនិព្វាន​ដែល​មិន​មាន​មរណៈ​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​សោក​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ ​ក្នុង​សោក​ធម៌​ ​ហើយ​ស្វែងរក​ព្រះនិព្វាន​ដែល​មិន​មាន​សេចក្តី​សោក​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ ​ក្នុង​សង្កិលេស​ធម៌​ ​ហើយ​ស្វែងរក​ព្រះនិព្វាន​ដែល​មិន​មាន​សង្កិលេស​ធម៌​ ​ឥតមាន​គុណជាត​ដទៃ​ស្មើ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការស្វែងរក​ដ៏​ប្រសើរ​។​
 [​៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលមុន​អំពី​កាល​ជាទី​ត្រាស់​ដឹង​ ​ដែល​តថាគត​នៅជា​ពោធិសត្វ​ ​មិនទាន់​បាន​ត្រាស់​ដឹង​នៅឡើយ​ ​ខ្លួនឯង​ ​មាន​ជាតិ​ជា​ធម្មតា​ ​ស្វែងរក​នូវ​ជាតិធម៌​ថែមទៀត​ ​ខ្លួនឯង​មាន​ជរា​ជា​ធម្មតា​ ​ស្វែងរក​នូវ​ជរាធម៌​ថែមទៀត​ ​ខ្លួនឯង​មាន​ព្យាធិ​ជា​ធម្មតា​ ​ស្វែងរក​នូវ​ព្យាធិធម៌​ថែមទៀត​ ​ខ្លួនឯង​មាន​មរណៈ​ជា​ធម្មតា​ ​ស្វែងរក​នូវ​មរណៈ​ធម៌​ថែមទៀត​ ​ខ្លួនឯង​មាន​សោក​ជា​ធម្មតា​ ​ស្វែងរក​នូវ​សោក​ធម៌​ថែមទៀត​ ​ខ្លួនឯង​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ​ស្វែងរក​នូវ​សេចក្តី​សៅហ្មង​ធម៌​ថែមទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ខ្លួនឯង​មាន​ជាតិ​ជា​ធម្មតា​ ​ហេតុ​ដូចម្តេច​បាន​ជា​អាត្មាអញ​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់