អ្នក​ប្រាកដ​យ៉ាងណា​ ​ខ្ញុំ​ក៏​ប្រាកដ​យ៉ាងនោះ​ដែរ​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​ចូរ​អ្នក​មក​ ​យើង​ទាំងពីរ​នាក់​ ​នឹង​នៅ​គ្រប់​គង​គណៈ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាឡារតាបស​កាលាម​គោត្រ​ ​ជា​អាចារ្យ​របស់​តថាគត​ ​តាំង​តថាគត​ ​ជា​កូន​សិស្ស​ស្មើ​ៗ​នឹង​ខ្លួន​ ​ទាំង​បូជា​តថាគត​ ​ដោយ​ការ​បូជា​ដ៏​លើសលប់​ ​ដោយហេតុនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ធម៌​ ​(​គឺ​សមាបត្តិ​ទាំង៧​)​ ​នេះ​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ចាក​កិលេស​វដ្ត​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​រំលត់​នូវ​រាគា​ទិ​កិលេស​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ ​ដោយ​ក្រៃលែង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រំលត់ទុក្ខ​ ​ប្រព្រឹត្តទៅ​ ​បានតែ​ត្រឹម​កើត​ក្នុង​អា​កិ​ញ្ចញ្ញា​យត​នភ​ពប៉ុ​ណ្ណោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ឯង​ ​មិន​ឱបក្រសោប​ធម៌​នោះ​ឡើយ​ ​នឿយណាយ​ហើយ​ដោះចេញ​អំពី​ធម៌​នោះ​។​
 [​៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ជា​អ្នក​ស្វែងរក​កឹ​កុសល​ ​កំពុង​ស្វែងរក​ ​នូវ​សន្តិវរបទ​ ​ក៏បាន​ចូល​ទៅ​រក​ឧទ្ទ​ក​តាបស​ ​រាម​បុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ឧទ្ទ​ក​រាម​បុត្រ​យ៉ាងនេះ​ថា​ ​ម្នាល
ថយ | ទំព័រទី ១៣៩ | បន្ទាប់