ពួក​សត្វ​ ​អ្នក​មិន​ជំពាក់បំណុល​គឺ​កាម​ ​សូម​ព្រះអង្គ​ក្រោក​​ឡើង​ ​សូម​ស្តេច​ទៅ​ក្នុង​លោក​ ​សូម​ព្រះមានព្រះភាគ​ទ្រង់​​សំដែងធម៌​ ​ដ្បិត​ ​ពួក​សត្វ​ ​អ្នក​បំរុង​នឹង​ត្រាស់​ដឹង​ធម៌​​ក៏​គង់មាន​ដែរ​។

 [​៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​តថាគត​ដឹង​ច្បាស់​ ​នូវ​សេចក្តី​អារាធនា​ ​របស់​សហ​ម្ប​តិ​ព្រហ្ម​ផង​ ​អាស្រ័យ​សេចក្តី​ករុណា​ ​ចំពោះ​ពួក​សត្វ​ផង​ ​ទើប​ប្រមើល​មើល​សត្វលោក​ ​ដោយ​ពុទ្ធ​ចក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​កំ​ពុត​ប្រមើល​មើល​សត្វលោក​ ​ដោយ​ពុទ្ធ​ចក្ខុ​ ​ក៏បាន​ឃើញ​ ​នូវ​ពួក​សត្វ​ ​ដែល​មាន​ធូលី​តិច​ក្នុង​ភ្នែក​ ​(​ខ្លះ​)​ ​មាន​ធូលី​ច្រើន​ ​ក្នុង​ភ្នែក​ ​(​ខ្លះ​)​ ​មាន​ឥន្ទ្រិយ​ក្លៀវក្លា​ ​(​ខ្លះ​)​ ​មាន​ឥន្ទ្រិយ​ទន់​ ​(​ខ្លះ​)​ ​មាន​អាការ​ល្អ​ ​(​ខ្លះ​)​ ​មាន​អាការ​អាក្រក់​ ​(​ខ្លះ​)​ ​ជា​សត្វ​ដែល​តថាគត​ ​គួរឲ្យ​ត្រាស់​ដឹង​បាន​ ​ដោយ​ងាយ​ ​(​ខ្លះ​)​ ​ឲ្យ​ត្រាស់​ដឹង​បាន​ ​ដោយ​កម្រ​ ​(​ខ្លះ​)​ ​ជា​អ្នក​ឃើញ​នូវ​ទោស​ ​និង​ភ័យ​ក្នុង​លោកខាងមុខ​ខ្លះ​។​ ​ដូចជា​ផ្កា​ជលជាតិ​ពួក​ខ្លះ​ ​គឺ​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ក្នុង​គុម្ព​ព្រលិត​ក្តី​ ​ក្នុង​គុម្ព​ឈូកក្រហម​ក្តី​ ​ក្នុង​គុម្ព​ឈូកស​ក្តី​ ​ដុះ​ក្នុងទឹក​ ​ចម្រើនឡើង​ក្នុងទឹក​ ​លូត​ឡើង​តាម​ទឹក​ ​

ថយ | ទំព័រទី ១៤៩ | បន្ទាប់