លិច​នៅក្នុង​ទឹក​ ​ដែល​ទឹក​កំពុង​ចិញ្ចឹម​នៅឡើយ​ ​មាន​ផ្កា​ជលជាតិ​ពួក​ខ្លះ​ ​គឺ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ដុះ​ក្នុងទឹក​ ​ចម្រើនឡើង​ក្នុងទឹក​ ​លូត​ឡើង​តាម​ទឹក​ ​ឋិតនៅ​ត្រឹម​ស្មើនឹង​ទឹក​ ​មាន​ផ្កា​ជលជាតិ​ពួក​ខ្លះ​ ​គឺ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ដុះ​ក្នុងទឹក​ ​ចម្រើនឡើង​ក្នុងទឹក​ ​ដុះ​ខ្ពស់​ឡើង​ជាង​ទឹក​ ​មិន​ជាប់​ដោយ​ទឹក​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​ប្រមើល​មើល​សត្វលោក​ដោយ​ពុទ្ធ​ចក្ខុ​ ​ក៏បាន​ឃើញ​នូវ​ពួក​សត្វ​ ​ដែល​មាន​ធូលី​តិច​ក្នុង​ភ្នែក​ ​(​ខ្លះ​)​ ​មាន​ធូលី​ច្រើន​ក្នុង​ភ្នែក​ ​(​ខ្លះ​)​ ​មាន​ឥន្ទ្រិយ​ក្លៀវក្លា​ ​(​ខ្លះ​)​ ​មាន​ឥន្ទ្រិយ​ទន់​ ​(​ខ្លះ​)​ ​មាន​អាការ​ល្អ​ ​(​ខ្លះ​)​ ​មាន​អាការ​អាក្រក់​ ​(​ខ្លះ​)​ ​ជា​សត្វ​ដែល​តថាគត​ ​គួរឲ្យ​ត្រាស់​ដឹង​បាន​ ​ដោយ​ងាយ​ ​(​ខ្លះ​)​ ​ឲ្យ​ត្រាស់​ដឹង​បាន​ ​ដោយ​កម្រ​ ​(​ខ្លះ​)​ ​ជា​អ្នក​ឃើញ​នូវ​ទោស​ ​និង​ភ័យ​ក្នុង​លោកខាងមុខ​ខ្លះ​ ​មាន​ឧបមេយ្យ​ ​ដូច្នោះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​តថាគត​ ​បាន​ពោលតប​ ​នឹង​សហ​ម្ប​តិ​ព្រហ្ម​ ​ដោយ​គាថា​ ​ថា​
​ទ្វារ​នៃ​ព្រះនិព្វាន​ទាំងនោះ​ ​តថាគត​ ​បាន​បើក​ហើយ​ ​ពួក​សត្វ​​​ណា​ ​មាន​សោត​ប្រសាទ​ ​ពួក​សត្វ​ទាំងនោះ​ ​ចូរ​បញ្ចេញ​
ថយ | ទំព័រទី ១៥០ | បន្ទាប់