សទ្ធា​ចុះ​ ​ម្នាល​ព្រហ្ម​ ​តថាគត​មាន​សេចក្តី​សំគាល់​ ​ក្នុង​​ការ​នាំឲ្យ​លំបាក​កាយ​ ​និង​វាចា​ ​បាន​ជា​មិន​សំដែងធម៌​ដ៏​ឧត្តម​​ដែល​តថាគត​ ​ស្ទាត់​ហើយ​ ​ក្នុង​ពួក​មនុស្ស​ទាំងឡាយ​។​

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​គិតថា​ ​ខ្លូន​អញ​ ​ជា​បុគ្គល​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួលព្រម​នឹង​សំដែងធម៌​ហើយ​ ​(​លុះ​គិត​ដូច្នេះហើយ​)​ ​ក៏​ ​ថ្វាយបង្គំលា​តថាគត​ ​ធ្វើ​ប្រទក្សិណ​ ​បាត់​អំពី​ទីនោះ​ទៅ​។​
 [​៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​គួរ​សំដែងធម៌​ ​ដល់​អ្នកណា​ជាមុន​ហ្ន៎​ ​អ្នកណា​ ​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ ​ឆាប់​រហ័យ​បាន​ហ្ន៎​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ទៀត​ថា​ ​អាឡារតាបស​កាលាម​គោត្រ​នេះ​ ​ជា​បណ្ឌិត​ ​ជា​អ្នក​ឈ្លាសវៃ​ ​មាន​ប្រាជ្ញា​ ​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​តិច​ ​ក្នុង​ភ្នែក​ស្រាប់​មក​យូរហើយ​ ​បើ​ដូច្នោះ​ ​គួរ​តថាគត​ ​សំដែងធម៌​ប្រោស​អាឡារតាបស​កាលាម​គោត្រ​ ​ជាមុន​ចុះ​ ​តាបស​នោះ​ ​នឹង​ត្រាស់​ដឹង​ធម៌​នេះ​ ​ឆាប់​រហ័យ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​មាន​ទេវតា​អង្គ​មួយ​ ​ចូល​មករ​កត​ថា​គត​ ​ហើយ​និយាយ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​អាឡារតាបស​កាលាម​គោត្រ​ ​ធ្វើ​កាលកិរិយា៧ថ្ងៃហើយ​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់