គប្បី​សិក្សា​ក្នុង​គន្លង​នៃ​ពាក្យ​នោះ​យ៉ាងនេះ​ថា​ ​ចិត្ត​របស់​យើង​នឹង​មិន​ប្រែប្រួល​ផង​ ​យើង​នឹង​មិន​បញ្ចេញវាចា​អាក្រក់​ផង​ ​និង​ជា​អ្នក​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​និង​ជា​អ្នកមាន​មេត្តាចិត្ត​ ​មិន​មានទោស​ចិត្ត​ផង​ ​និង​ជា​អ្នកមាន​ចិត្ត​ ​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​បុគ្គល​នោះ​ផង​ ​នឹងជា​អ្នកមាន​ចិត្ត​ប្រកបដោយ​មេត្តា​ ​ជា​ចិត្តធំ​ទូលាយ​ ​ដល់​នូវ​សភាព​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ធ្វើឲ្យ​ជា​អារម្មណ៍​របស់​មេត្តាចិត្ត​នោះ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​
 ​[​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​កាន់​ចប​ ​និង​ល្អី​ដើរមក​ ​បុរស​នោះ​និយាយ​យ៉ាងនេះ​ថា​ ​អញ​នឹង​ធ្វើ​ផែនដី​ធំ​នេះ​ ​ឲ្យ​មិនមែន​ជា​ផែនដី​។​ ​បុរស​នោះ​ ​ជីកដី​ត្រង់​នោះ​ៗ​ ​បាចសាច​ទៅ​ក្នុង​ទី​នោះ​ៗ​ ​ស្តោះ​ទឹកមាត់​ទៅ​ក្នុង​ទី​នោះ​ៗ​ ​បន្ទោបង់​នូវ​មូត្រ​ ​ក្នុង​ទី​នោះ​ៗ​ ​ដោយ​គិតថា​ ​ទីនេះ​មិនមែន​ជា​ផែនដី​ ​ទីនេះ​មិនមែន​ជា​ផែនដី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​នោះ​ ​អាច​នឹង​ធ្វើ​ផែនដី​ធំ​នេះ​ ​ឲ្យ​មិនមែន​ជា​ផែនដី​បាន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ហេតុ​នោះ​ធ្វើ​មិនបានទេ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះថា​
ថយ | ទំព័រទី ១៦ | បន្ទាប់