ផែនដី​ធំ​នេះ​ ​ជ្រាលជ្រៅ​រក​ប្រមាណ​មិនបាន​ ​ផែនដី​ធំ​នេះ​ ​មិន​ងាយ​នឹង​ធ្វើឲ្យ​ទៅជា​មិនមែន​ផែនដី​បាន​ឡើយ​ ​ក៏​ឯ​បុរស​នោះ​ ​គ្រាន់តែ​បាន​ចំណែក​សេចក្តី​លំបាក​កាយ​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនោះ​ឯង​ហើយ​ ​ដំណើរ​នោះ​ ​ដូចគ្នានឹង​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​ចំពោះ​អ្នក​ទាំងឡាយ​ ​គប្បី​និយាយ​ដោយ​គន្លង​នៃ​ពាក្យ​ទាំងឡាយ​ណា​ ​គន្លង​នៃ​ពាក្យ​ទាំងឡាយ​នេះ​ ​មាន៥ប្រការ​គឺ​ ​និយាយ​ក្នុង​កាលគួរ​ ​ឬមិន​គួរ១​ ​និយាយ​ដោយ​ពាក្យពិត​ ​ឬមិន​ពិត១​ ​និយាយ​ដោយ​ពាក្យ​ល្អ​ ​ឬពាក្យ​អាក្រក់​ ​និយាយ​ដោយ​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​ឬមិន​ប្រកបដោយ​ប្រយោជន៍១​ ​និយាយ​ដោយ​ពាក្យ​ប្រកបដោយ​មេត្តាចិត្ត​ ​ឬ​ប្រកបដោយ​ទោសចិត្ត១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​គប្បី​និយាយ​ ​ក្នុង​កាលគួរ​ ​ឬកាល​មិន​គួរ​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​គប្បី​និយាយ​ដោយ​ពាក្យពិត​ ​ឬពាក្យ​មិន​ពិត​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​គប្បី​និយាយ​ដោយ​ពាក្យ​ល្អ​ ​ឬពាក្យ​អាក្រក់​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ជន​ដទៃ​ ​កាល​និយាយ​ ​គប្បី​និយាយ​ដោយ​ពាក្យ​ប្រកបដោយ​
ថយ | ទំព័រទី ១៧ | បន្ទាប់