ដើម្បី​ល្មោភ​ច្រើន​ទេ​។​បេ​។​ ​នឹង​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​បាន​និយាយ​នឹង​តថាគត​ ​ជា​គំរប់​បីដង​ទៀត​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​គោតម​ ​សូម្បី​ដោយ​ព្យាយាម​នោះ​ ​ដោយ​បដិបទា​នោះ​ ​ដោយ​ទុក្ករកិរិយា​នោះ​ ​ម្តេច​លោក​មិនបាន​ត្រាស់​ដឹង​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ ​ចំណង់បើ​ឥឡូវនេះ​ ​លោក​ប្រតិបត្តិ​ ​ដើម្បី​ល្មោភ​ច្រើន​ហើយ​ ​ឃ្លាតចាក​ព្យាយាម​ហើយ​ ​វិលត្រឡប់​មក​ ​ដើម្បី​ល្មោភ​ច្រើន​ហើយ​ ​នឹង​បាន​ត្រាស់​ដឹង​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ ​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជា​មនុស្សធម៌​ដូចម្តេច​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​តថាគត​បាន​ពោល​នឹង​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ធ្លាប់​ឮ​ពាក្យ​នេះ​ ​ដែល​តថាគត​និយាយ​យ៉ាងនេះ​ ​ក្នុង​កាលមុន​ ​អំពី​កាល​ឥឡូវនេះ​ដែរ​ឬទេ​។​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​មិនធ្លាប់​ឮ​ពាក្យ​នុ៎ះ​ទេ​។​ ​តថាគត​ក៏​និយាយ​ថែមទៀត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនមែន​ជា​អ្នក​ល្មោភ​ច្រើន​ទេ
ថយ | ទំព័រទី ១៦០ | បន្ទាប់