មិន​ឃ្លាតចាក​ព្យាយាម​ទេ​ ​មិន​វិលត្រឡប់​មក​ ​ដើម្បី​ល្មោភ​ច្រើ​នន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​សោត​ប្រសាទ​ចុះ​ ​តថាគត​នឹង​ប្រៀនប្រដៅ​ ​នូវ​ព្រះនិព្វាន​ ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​ ​ឥឡូវ​ ​តថាគត​នឹង​សំដែងធម៌​ ​ក៏​កុលបុត្រ​ទាំងឡាយ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​មកកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ប្រតិបត្តិ​គួរ​តាម​ពាក្យ្រ​ដៅ​របស់​តថាគត​ហើយ​ ​ពុំ​យូរ​ឡើយ​ ​មុខ​ជា​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ចំពោះ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​មគ្គ​ ​ព្រហ្មចរិយៈ​ ​នឹង​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នៅតែ​មិន​អាច​ឲ្យ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​យល់​ច្បាស់​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ទូន្មាន​ភិក្ខុ២រូប​ ​ភិក្ខុ៣រូប​ ​ត្រាច់​ទៅ​បិ​ណ្ឌិ​បាត​ ​ឯ​ភិក្ខុ៣រូប​ ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​ ​នាំ​ចង្ហាន់​បិ​ណ្ឌិ​បាត​ណាម​ក​ ​យើង​ទាំង៦នាក់​ ​ចិញ្ចឹមជីវិត​ ​ដោយសារ​ចង្ហាន់​បិ​ណ្ឌិ​បាត​នោះ​។​ ​តថាគត​ទូន្មាន​ភិក្ខុ៣រូប​ ​ឯ​ភិក្ខុ២រូប​ ​ក៏​
ថយ | ទំព័រទី ១៦១ | បន្ទាប់