ត្រាច់​ទៅ​បិ​ណ្ឌិ​បាត​ ​ភិក្ខុ២រូប​ដែល​ត្រាច់​ទៅ​បិ​ណ្ឌិ​បាត​ ​នាំ​យក​ចង្ហាន់​បិ​ណ្ឌិ​បាត​ណាម​ក​ ​យើង​ទាំង៦នាក់​ ​ក៏​ចិញ្ចឹមជីវិត​ ​ដោយសារ​ចង្ហាន់​បិណ្ឌបាត​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​កាលដែល​តថាគត​ទូន្មាន​យ៉ាងនេះ​ ​ប្រៀនប្រដៅ​យ៉ាងនេះ​ ​ខ្លួនឯង​មាន​ជាតិ​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ ​ក្នុង​ជាតិធម៌​ ​ហើយ​ស្វែងរក​ព្រះនិព្វាន​ ​ដែល​មិន​មាន​ជាតិធម៌​ ​ជា​គុណជាត​ដ៏​ប្រសើរ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ហើយក៏​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ដែល​មិន​មាន​ជាតិធម៌​ ​ជា​ធម៌​ដ៏​ប្រសើរ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​ជរា​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ក្នុង​ជរាធម៌​ ​ហើយ​ស្វែងរក​ព្រះនិព្វាន​ ​ដែល​មិន​មាន​ជរាធម៌​ ​ជា​ធម៌​ដ៏​ប្រសើរ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ហើយក៏​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ដែល​មិន​មាន​ជរាធម៌​ ​ជា​ធម៌​ដ៏​ប្រសើរ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ខ្លួនឯង​មាន​ព្យាធិ​ជា​ធម្មតា​។​បេ​។​ ​ខ្លួនឯង​មាន​មរណៈ​ជា​ធម្មតា​.​.​.​ ​ខ្លួនឯង​មាន​សោក​ជា​ធម្មតា​.​.​.​ ​ខ្លួនឯង​មាន​សេចក្តី​សៅហ្មង​ជា​ធម្មតា​ ​ដឹង​ច្បាស់​នូវ​ទោស​ ​ក្នុង​សង្កិលេស​ធម៌​ហើយ​ ​ស្វែងរក​នូវ​ព្រះនិព្វាន​ ​ដែល​មិន​មាន​សង្កិលេស​ធម៌​ ​ជា​ធម៌​ដ៏​ប្រសើរ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ហើយក៏​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ដែល​មិន​មាន​សង្កិលេស​ធម៌​ ​ជា​ធម៌​ដ៏​ប្រសើរ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​។​
ថយ | ទំព័រទី ១៦២ | បន្ទាប់