ធម៌​ទាំងឡាយ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​បុគ្គល​អ្នក​សេព​ទេ​ ​មែន​ឬ​ ​កាលដែល​យើងខ្ញុំ​ទាំងឡាយ​ ​សួរ​យ៉ាងនេះ​ហើយ​ ​អរិ​ដ្ឋ​ភិក្ខុ​ ​មាន​បុព្វបុរស​ជា​អ្នកសម្លាប់​ត្មាត​ ​ក៏​និយាយ​មក​នឹង​យើងខ្ញុំ​ទាំងឡាយ​វិញ​ដូច្នេះ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​យ៉ាងនេះ​ឯង​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ថា​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ធម៌​ទាំងឡាយ​នោះ​ ​មិន​អាច​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល​អ្នក​សេព​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​គ្រានោះ​ឯង​ ​យើងខ្ញុំ​ទាំងឡាយ​ ​មានប្រាថ្នា​នឹង​ធ្វើ​អរិ​ដ្ឋ​ភិក្ខុ​ ​ឲ្យ​បែរ​ចាក​ទិដ្ឋិ​អាក្រក់​នុ៎ះ​ ​ទើប​យើងខ្ញុំ​ទាំងឡាយ​ ​សាកសួរ​ដេញដោល​សួររក​ហេតុ​ថា​ ​ម្នាល​អាវុសោ​អរិ​ដ្ឋ​ ​អ្នក​កុំ​ពោល​យ៉ាងហ្នឹង​ ​អ្នក​កុំ​ពោល​បង្កាច់​នូវ​ព្រះ​មាន​ព្រះ​ភា​ក​ឡើយ​ ​ការ​ពោល​បង្កាច់​ព្រះមានព្រះភាគ​មិនល្អ​ទេ​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​មិនបាន​ត្រាស់​យ៉ាងនេះ​ទេ​ ​នែ​អាវុសោ​អរិ​ដ្ឋ​ ​ធម៌​ទាំងឡាយ​នោះ​ ​តែង​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ហើយដោយ​អនេកបរិយាយ​ធម៌​ទាំងឡាយ​នោះ​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់