នឹង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​ ​នូវ​វេទនា​នោះ​ចេញ​ ​វេទនា​ដែល​អ្នក​ទាំងឡាយ​ ​បាន​លះបង់​ហើយ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ចូរ​លះបង់​ ​នូវ​សញ្ញា​នោះ​ចេញ​ ​សញ្ញា​ ​ដែល​អ្នក​ទាំងឡាយ​ ​បាន​លះបង់​ហើយ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ចូរ​លះបង់​ ​នូវ​សង្ខារ​ទាំងឡាយ​នោះ​ចេញ​ ​សង្ខារ​ទាំងឡាយ​ដែល​អ្នក​ទាំងឡាយ​បាន​លះបង់​ហើយ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​អ្នក​ទាំងឡាយ​ចូរ​លះបង់​នូវ​វិញ្ញាណ​នោះ​ចេញ​ ​វិញ្ញាណ​ដែល​អ្នក​ទាំងឡាយ​បាន​លះបង់​ហើយ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​
ថយ | ទំព័រទី ៦៥ | បន្ទាប់