និង​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ស្មៅ​ ​កំណាត់ឈើ​ ​មែកឈើ​ ​និង​ស្លឹកឈើ​ណា​ ​ដែល​មាន​ក្នុង​វត្ត​ជេតពន​នេះ​ ​បើ​អ្នកផង​នាំ​យក​ទៅ​ក្តី​ ​ដុត​ចោល​ក្តី​ ​ធ្វើឲ្យ​សមគួរ​តាម​បច្ច័យ​ក្តី​ ​នូវ​វត្ថុ​មាន​ស្មៅ​ជាដើម​នោះ​ ​តើ​អ្នក​ទាំងឡាយ​ ​គួរ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អ្នកផង​នាំ​យក​ទៅ​ក្តី​ ​ដុត​ចោល​ក្តី​ ​ធ្វើឲ្យ​សមគួរ​តាម​បច្ច័យ​ក្តី​ ​នូវ​យើង​ទាំងឡាយ​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​មិន​គួរ​គិត​យ៉ាងនេះ​ទេ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រោះថា​ ​វត្ថុ​ ​មាន​ស្មៅ​ជាដើម​នុ៎ះ​ ​មិនមែន​ជា​ខ្លួន​ ​ឬមិន​មែន​ជា​ទ្រព្យរបស់​ខ្លួន​នៃ​យើងខ្ញុំ​ទាំងឡាយ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងហ្នឹងហើយ​ ​វត្ថុ​ណា​ ​ដែល​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ​ ​ចូរ​អ្នក​ទាំងឡាយ​ ​លះបង់​នូវ​វត្ថុ​នោះ​ចេញ​ ​វត្ថុ​ដែល​អ្នក​ទាំងឡាយ​ ​បាន​លះបង់​ហើយ​នោះ​ ​នឹង​ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ ​និង​សេចក្តី​សុខ​ ​អស់​កាលយូរ​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះ​អ្វី​ៗ​ ​ក៏​មិនមែន​របស់​អ្នក​ទាំងឡាយ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិនមែន​របស់​អ្នក​ទាំងឡាយ​ទេ
ថយ | ទំព័រទី ៦៦ | បន្ទាប់