គ្រឿង​ប្រកប​ ​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​វដ្តៈ​របស់​ភិក្ខុ​ទាំងនោះ​ ​មិន​មាន​នាមប្បញ្ញត្តិ​ ​គឺថា​វិនាស​សាបសូន្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ផ្ងារ​ហើយ​ ​របើក​ហើយ​ ​ភ្លឺច្បាស់​ហើយ​ ​ដូចជា​សំពត់​ចាស់​ ​ដែល​ដាច់ដាច​ ​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​ ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​ដែល​ផ្ងារ​ហើយ​ ​របើក​ហើយ​ ​ភ្លឺច្បាស់​ហើយ​ ​ដូចជា​សំពត់​ចាស់​ ​ដែល​ដាច់ដាច​ ​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​ ​យ៉ាងនេះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​បាន​លះបង់​នូវ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម៥យ៉ាង​ ​ភិក្ខុ​ទាំងអស់​នោះ​ ​ជា​ឱបបាតិក​ទេវតា​ ​នឹង​បរិនិព្វាន​ ​ក្នុង​លោក​នោះ​ ​មាន​សភាវៈ​មិន​ត្រឡប់​ចាកលោក​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ផ្ងារ​ហើយ​ ​របើក​ហើយ​ ​ភ្លឺច្បាស់​ហើយ​ ​ដូចជា​សំពត់​ចាស់​ ​ដែល​ដាច់ដាច​ ​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​ ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​ ​ដែល​ផ្ងារ​ហើយ​ ​របើក​ហើយ​ ​ភ្លឺច្បាស់​ហើយ​ ​ដូចជា​សំពត់​ចាស់​ ​ដែល​ដាច់ដាច​ ​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​ ​យ៉ាងនេះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​បាន​លះបង់​ ​នូវ​សំយោជនៈ​ទាំង៣យ៉ាង​ ​ស្រឡះ​ហើយ​ ​តែ​នៅ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ដែល​ស្រាលស្តើង​ ​ភិក្ខុ​ទាំងអស់​នោះ​ ​ជាស​ក​ទា​គាមិ​បុគ្គល​
ថយ | ទំព័រទី ៦៨ | បន្ទាប់