នឹង​ត្រឡប់​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ផ្ងារ​ហើយ​ ​របើក​ហើយ​ ​ភ្លឺច្បាស់​ហើយ​ ​ដូចជា​សំពត់​ចាស់​ ​ដែល​ដាច់ដាច​ ​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​ ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​ ​ដែល​ផ្ងារ​ហើយ​ ​របើក​ហើយ​ ​ភ្លឺច្បាស់​ហើយ​ ​ដូចជា​សំពត់​ចាស់​ ​ដែល​ដាច់ដាច​ ​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​ ​យ៉ាងនេះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​បាន​លះបង់​នូវ​សំយោជនៈ​ទាំង៣យ៉ាង​ ​ស្រឡះ​ហើយ​ ​ភិក្ខុ​ទាំងអស់​នោះ​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាវៈ​មិន​ធ្លាក់ទៅក្នុង​អបាយ​(​១​)​ ​ជា​អ្នក​ទៀងតែនឹង​បាន​ត្រាស់​ដឹង​ក្នុង​ខាងមុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​ផ្ងារ​ហើយ​ ​របើក​ហើយ​ ​ភ្លឺច្បាស់​ហើយ​ ​ដូចជា​សំពត់​ចាស់​ ​ដែល​ដាច់ដាច​ ​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​ ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ធម៌​ ​ដែល​ផ្ងារ​ហើយ​ ​របើក​ហើយ​ ​ភ្លឺច្បាស់​ហើយ​ ​ដូចជា​សំពត់​ចាស់​ ​ដែល​ដាច់ដាច​ ​តថាគត​ ​បាន​សំដែង​ល្អ​ហើយ​ ​យ៉ាងនេះ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​ធម្មា​នុ​សារី​បុគ្គល​(​២​)​ ​និង​ ​ជា​សទ្ធា​នុ​សារី​បុគ្គល​(​៣​)​ ​ភិក្ខុ​ទាំងអស់​នោះ​ ​
​(​១​)​ ​អភិ​.​ ​មិនកើត​ជា​អសុរកាយ​។​ ​(​២​)​ ​បុ​គ្គ​លរ​ឮ​ក​តាម​ធម៌​ ​គឺ​បញ្ញា​ ​បាន​ដល់​បុគ្គល​ដែល​តាំងនៅ​ក្នុង​សោតាបត្តិ​មគ្គ​ ​ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល​ ​មា​នប​ញ្ញិន្ទ្រិយ​ដ៏​ក្លៀវក្លា​ ​ចម្រើន​នូវ​អរិយមគ្គ​ ​មាន​បញ្ញា​ជា​ប្រធាន​។​ ​(​៣​)​ ​បុគ្គល​រឭក​តាម​សទ្ធា​ ​បាន​ដល់​បុគ្គល​ ​ដែល​តាំងនៅ​ក្នុង​សោតាបត្តិ​មគ្គ​ ​ប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​ ​តែ​មាន​សទ្ធិន្ទ្រិយ​ដ៏​ក្លៀវក្លា​.​.​.​។​
ថយ | ទំព័រទី ៦៩ | បន្ទាប់