សំដែង​អំពី​ការ​មិន​មានប្រាថ្នា​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នក​សន្តោស​ ​ដោយខ្លួនឯង​ផង​។​បេ​។​ ​ជា​អ្នក​ស្ងប់ស្ងាត់​ ​ដោយខ្លួនឯង​ផង​.​.​.​ ​ជា​អ្នក​មិន​ច្រឡូកច្រឡំ​ ​ដោយខ្លួនឯង​ផង​.​.​.​ ​ជា​អ្នកមាន​សេចក្តី​ព្យាយាម​ ​ដោយខ្លួនឯង​ផង​.​.​.​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​សីល​ចំពោះខ្លួន​ឯង​ផង​.​.​.​ ​ជា​អ្នក​បរិបូណ៌​ដោយ​សមាធិ​ ​ចំពោះខ្លួន​ឯង​ផង​.​.​.​ជា​អ្នក​បរិបូណ៌​ ​ដោយ​បញ្ញា​ ​ចំពោះខ្លួន​ឯង​ផង​.​.​.​ជា​អ្នក​បរិបូណ៌​ ​ដោយ​វិមុត្តិ​ ​ចំពោះខ្លួន​ឯង​ផង​.​.​.​ជា​អ្នក​បរិបូណ៌​ដោយ​វិមុត្តិ​ញាណទស្សនៈ​ចំពោះខ្លួន​ឯង​ផង​ ​សំដែង​អំពី​ការ​បរិបូណ៌​ដោយ​វិមុត្តិ​ញាណទស្សនៈ​ ​ដល់​ពួក​ភិក្ខុ​ផង​ ​ជា​អ្នកឲ្យឱវាទ​ ​បំភ្លឺ​ឲ្យដឹង​ច្បាស់​ ​ពន្យល់​ ​បបួល​ ​ធ្វើឲ្យ​ក្លាហាន​ ​ធ្វើឲ្យ​រីករាយ​ ​ដល់​ពួក​សព្រហ្មចារី​ផង​។​
 [​៣១​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​ក្បែរ​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ ​ហៅ​ពេញជា​មានលាភ​ ​ទាំង​អត្តភាព​ជា​មនុស្ស​ ​ក៏​បុ​ណ្ណ​មិន្តាណី​បុត្ត​បាន​ហើយដោយ​ប្រពៃ​ ​(​ព្រោះ​)​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់