ពួក​សព្រហ្មចារី​ភិក្ខុ​ ​ដែល​ជា​អ្នកប្រាជ្ញ​ពិ​ចារ​ណា​រឿយ​ៗ​ ​ហើយ​តែង​ពោល​សរសើរ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះ​សាស្តា​ ​ព្រះ​សាស្តា​ ​ក៏​ទ្រង់​អនុមោទនា​ ​ចំពោះ​បុ​ណ្ណ​មុន្តាណី​បុត្ត​នោះ​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​យើង​នឹង​បាន​ទៅកាន់​ទីប្រជុំ​ ​ជាមួយនឹង​ព្រះ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ម្តង​អេះ​។​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​នឹង​បាន​និយាយ​ចរចា​បន្តិចបន្តួច​ផង​អេះ​។​
 [​៣២​]​ ​គ្រានោះ​ឯង​ ​ព្រះភគវន្តមុនី​ ​ទ្រង់​គង់​ក្នុង​ក្រុង​រាជគ្រឹះ​ ​តាម​គួរ​ដល់​អាធ្យាស្រ័យ​ហើយ​ ​ទ្រង់​ស្តេច​ទៅកាន់​ចារិក​ ​ឰដ៏​ក្រុង​សាវត្ថី​ ​លុះ​ស្តេច​ទៅកាន់​ចារិក​តាម​ហូរហែ​ ​ក៏បាន​ទៅដល់​ក្រុង​សាវត្ថី​នោះ​។​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​វត្ត​ជេតពន​ ​ជា​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​នោះ​។​ ​ព្រះ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ ​បានឮ​ដំណឹង​ ​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​យាង​មកដល់​ក្រុង​សាវត្ថី​ហើយ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​ជា​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ ​រៀបចំ​សេនាសនៈ​ហើយ​ប្រដាប់​បាត្រ​ចីវរ​ ​ទៅកាន់​ចារិក​ ​ក្នុង​ក្រុង​សាវត្ថី​នោះ​ដែរ​ ​លុះ​ត្រាច់​ទៅកាន់​ចារិក​
ថយ | ទំព័រទី ៨៤ | បន្ទាប់