រថ​ទី២​ ​ក៏​លះបង់​រថ​ទី១​ ​ហើយ​ឡើងជិះ​រថ​ទី២​ ​មក​ដោយ​រថ​ទី២​ ​ក៏បាន​ដល់​រថ​ទី៣​ ​ក៏​លះបង់​រថ​ទី២​ ​ហើយ​ឡើងជិះ​រថ​ទី៣​ ​មក​ដោយ​រថ​ទី៣​ ​ក៏បាន​ដល់​រថ​ទី៤​ ​ក៏​លះបង់​រថ​ទី៣​ ​ហើយ​ឡើងជិះ​រថ​ទី៤​ ​មក​ដោយ​រថ​ទី៤​ ​ក៏បាន​ដល់​រថ​ទី៥​ ​ក៏​លះបង់​រថ​ទី៤​ ​ហើយ​ឡើងជិះ​រថ​ទី៥​ ​មក​ដោយ​រថ​ទី៥​ ​ក៏បាន​ដល់​រថ​ទី៦​ ​លះបង់​រថ​ទី៥​ ​ហើយ​ឡើងជិះ​រថ​ទី៦​ ​មក​ដោយ​រថ​ទី៦​ ​ក៏បាន​ដល់​រថ​ទី៧​ ​ក៏​លះបង់​រថ​ទី៦​ ​ហើយ​ឡើងជិះ​រថ​ទី៧​ ​មក​ដោយ​រថ​ទី៧​ ​ទើបបាន​ដល់​មក​ក្រុង​សាកេ​ត​ ​ត្រង់​ទ្វារ​ខាងក្នុង​ព្រះរាជវាំង​នេះ​ ​ម្នាល​អាវុសោ​ ​ព្រះបាទ​បសេនទិកោសល​ ​កាលបើ​ដោះស្រាយ​យ៉ាងនេះ​ ​ទើប​ឈ្មោះថា​ ​ដោះស្រាយ​ដោយ​ប្រពៃ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​អាវុសោ​ ​ឯ​សីលវិសុទ្ធិ​ ​មានប្រយោជន៍​ត្រឹមតែ​ចិត្ត​វិសុទ្ធិ​ ​ចិត្ត​វិសុទ្ធិ​ ​មានប្រយោជន៍​ត្រឹមតែ​ទិដ្ឋិ​វិសុទ្ធិ​ ​ទិដ្ឋិ​វិសុទ្ធិ​ ​មានប្រយោជន៍​ត្រឹមតែ​
ថយ | ទំព័រទី ៩៥ | បន្ទាប់