កង្ខា​វិត​រណ​វិសុទ្ធិ​ ​កង្ខា​វិត​រណ​វិសុទ្ធិ​ ​មានប្រយោជន៍​ត្រឹម​តែ​មគ្គា​មគ្គ​ញាណទស្សន​វិសុទ្ធិ​ ​មគ្គា​មគ្គ​ញាណទស្សន​វិសុទ្ធិ​ ​មានប្រយោជន៍​ត្រឹមតែ​បដិបទា​ញាណទស្សន​វិសុទ្ធិ​ ​បដិបទា​ញាណទស្សន​វិសុទ្ធិ​ ​មានប្រយោជន៍​ត្រឹមតែ​ញាណទស្សន​វិសុទ្ធិ​ ​ញាណទស្សន​វិសុទ្ធិ​ ​មានប្រយោជន៍​ត្រឹមតែ​អនុ​បាទា​បរិនិព្វាន​ ​ម្នាល​អាវុសោ​ ​ព្រហ្មចរិយ​ធម៌​ ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​(​នេះ​)​ ​ដើម្បី​អនុ​បាទា​បរិនិព្វាន​ ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​ ​សេចក្តី​នេះ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​។​
 [​៣៧​]​ ​កាលបើ​បុ​ណ្ណ​មុន្តាណី​បុត្ត​មាន​អាយុ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​សួរ​បុ​ណ្ណ​មន្តា​ណី​បុត្ត​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ឈ្មោះ​អ្វី​ ​ពួក​សព្រហ្មចារី​ ​ស្គាល់ឈ្មោះ​លោក​មាន​អាយុ​ ​ថាដូចម្តេច​។​ ​ព្រះ​បុ​ណ្ណ​មុន្តាណី​បុត្ត​តប​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ឈ្មោះ​បុ​ណ្ណៈ​ ​តែ​ពួក​សព្រហ្មចារី​ស្គាល់ឈ្មោះ​ខ្ញុំ​ថា​ ​មន្តា​ណី​បុត្ត​។​ ​ព្រះ​សារីបុត្ត​ ​មាន​ថេរ​វាចា​តប​វិញ​ថា​ ​ម្នាល​អាវុសោ​ ​អស្ចារ្យ​ណាស់​ ​ម្នាល​អាវុសោ​ ​ចំឡែក​ណាស់​ ​ត្រង់​ការណ៍​ដែល​សាវ័ក​ ​ជា​អ្នកចេះដឹង​ ​យល់​នូវ​ពាក្យប្រៀប​ប្រដៅ​ ​របស់​ ​ព្រះ​សាស្តា​ ​ដោយ​ប្រពៃ​ ​ដូចជា​ព្រះ​បុ​ណ្ណ​មន្តា​ណី​បុត្ត​មាន​អាយុ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​(​នូវ​កថាវត្ថុ​ទាំង១០​)​ ​ហើយ​ដោះស្រាយ​ប្រស្នា​ ​ដ៏​ជ្រាលជ្រៅ​ ​ៗ​ ​យ៉ាងនោះ
ថយ | ទំព័រទី ៩៦ | បន្ទាប់