តែ​ពួក​សព្រហ្មចារី​ ​ស្គាល់ឈ្មោះ​ខ្ញុំ​ថា​ ​សារីបុត្ត​។​ ​ព្រះ​បុ​ណ្ណ​មន្តា​ណី​បុត្ត​ ​មាន​ថេរ​វាចា​ថា​ ​ឱ​ពុទ្ធោ​អើយ​ ​យើង​បាន​ប្រឹក្សា​ ​ជាមួយនឹង​សាវ័ក​ ​ដែល​ទុក​ស្មើនឹង​ ​ព្រះ​សាស្តា​ផង​តើ​ ​តែ​ឥត​ដឹង​ថា​ ​លោក​មាន​អាយុ​ ​ឈ្មោះ​សារីបុត្ត​សោះ​ ​ប្រសិនបើ​យើង​ដឹង​ថា​ ​លោក​មាន​អាយុ​ ​ឈ្មោះ​សារីបុត្ត​ពិតហើយ​ ​ពាក្យឆ្លើយ​ឆ្លង​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ប្រហែលជា​យើង​ ​ឆ្លើយ​មិន​ច្បាស់លាស់​ទេ​ ​ម្នាល​អាវុសោ​ ​អស្ចារ្យ​ណាស់​ ​ម្នាល​អាវុសោ​ ​ចំឡែក​ណាស់​ ​ត្រង់​ការណ៍​ ​ដែល​សាវ័ក​ ​ជា​អ្នកចេះដឹង​ ​យល់​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្តា​ដោយ​ប្រពៃ​ ​ដូចជា​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បាន​ពិ​ចារ​ណា​រឿយ​ៗ​ ​ហើយ​សាកសួរ​ប្រស្នា​ ​ដ៏​ជ្រាល​ជ្រៅ​ៗ​ ​យ៉ាងនោះ​ ​ឈ្មោះថា​ ​ជា​លាភ​របស់​ពួក​សព្រហ្មចារី​ ​ជាតិ​ជា​មនុស្ស​ ​ក៏​ឈ្មោះ​ ​ថា​ពួក​សព្រហ្មចារី​បាន​ល្អ​ហើយ​ ​ត្រង់​ដែល​ពួក​សព្រហ្មចារី​បានឃើញ​ ​បាន​ចូល​ទៅ​អង្គុយ​ជិត​ ​នូវ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ទោះបី​ពួក​សព្រហ្មចារី​ ​ថែ​រ​រក្សា​ដោយធ្វើ​រង្វេលសំពត់​លើ​ក្បាល​ ​ហើយ​ឲ្យ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​លើ​នោះ​
ថយ | ទំព័រទី ៩៨ | បន្ទាប់