លោកជាមនុស្សយ៉ាងណា យើងក៏ជាមនុស្សយ៉ាងនោះដែរ នែអ្នកមានអាយុ អ្នកចូរមកក្នុងកាលឥឡូវនេះ យើងទាំងពីររូប នៅរក្សាគណៈនេះ។ នែអគ្គិវេស្សនៈ អាឡារកាលាមតាបស ជាអាចារ្យរបស់តថាគត តែគាត់តាំងតថាគត ដែលជាសិស្ស ឲ្យត្រឹមស្មើនឹងខ្លួនគាត់ ទាំងបូជាតថាគត ដោយការបូជាដ៏ក្រៃលែង ដោយហេតុយ៉ាងនេះឯង។ នែអគ្គិវេស្សនៈ តថាគត ក៏មានសេចក្តីត្រិះរិះដូច្នេះថា ធម៌នេះមិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់នូវរាគាទិកិលេស មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅបាន ត្រឹមតែកើតក្នុងអាកិញ្ចញ្ញាយតនភព(១) ប៉ុណ្ណោះឯង។ នែអគ្គិវេស្សនៈ តថាគតនោះ មិនពេញចិត្តនឹងធម៌នោះ ហើយនឿយណាយ ចាកធម៌នោះ ក៏ដើរចៀសចេញទៅ។
[៥២] នែអគ្គិវេស្សនៈ តថាគត ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយចូលទៅរកឧទ្ទករាមបុត្រតាបស លុះចូលទៅដល់ហើយ
[៥២] នែអគ្គិវេស្សនៈ តថាគត ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយចូលទៅរកឧទ្ទករាមបុត្រតាបស លុះចូលទៅដល់ហើយ
(១) គ្រាន់តែនាំឲ្យទៅកើតក្នុង អាកិញ្ចញ្ញាយតនព្រហ្ម មានអាយុ៦០ពាន់កប្បប៉ុណ្ណោះ មិនប្រព្រឹត្តទៅដល់ទីខ្ពស់ គឺអរហត្តផលបានឡើយ ហើយនៅមិនទាន់រួចចាក ជរា និងមរណទេ នៅជាប់ក្នុងអន្ទាក់របស់មច្ចុមារនៅឡើយ។ អដ្ឋកថា បាសរាសិសូត្រ។