តថាគត​ពោល​ថា​ ​ម្នាល​អ្នកមាន​អាយុ​ ​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ដែរ​។​ ​អាឡារ​កាលាម​តាបស​ ​តប​ថា​ ​នែអ្នក​មាន​អាយុ​ ​យើង​ពេញ​ហៅថា​ ​ជា​មនុស្ស​មានលាភ​ ​នែអ្នក​មាន​អាយុ​ ​អត្តភាព​ជា​មនុស្ស​ ​ពេញ​ហៅថា​ ​យើង​បាន​ដោយ​ល្អ​ ​ព្រោះថា​ ​យើង​បានឃើញ​នូវ​ព្រហ្មចារី​បុគ្គល​ ​មាន​អាយុ​ ​ប្រាកដ​ដូចជា​អ្នក​ ​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​ណា​ ​ហើយ​អាច​ប្រកាស​បាន​ ​លោក​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នោះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​លោក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​ណា​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​យើង​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នោះ​ ​ហើយ​អាច​ប្រកាស​បាន​ ​យើង​ដឹង​នូវ​ធម៌​ណា​ ​លោក​ក៏​ដឹង​នូវ​ធម៌​នោះ​ដែរ​ ​លោក​ដឹង​នូវ​ធម៌​ណា​ ​យើង​ក៏​ដឹង​នូវ​ធម៌​នោះ​ដែរ​ ​យើង​ជា​មនុស្ស​យ៉ាងណា​ ​លោក​ក៏​ជា​មនុស្ស​យ៉ាងនោះ​ដែរ
ថយ | ទំព័រទី ១០១ | បន្ទាប់