ហើយ ទាំងការដាច់ខាតភោគសម្ប័ទតិចតួច របស់អាត្មាអញ ក៏មិនមានឡើយ។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសោមនស្ស ព្រោះដល់នូវទីក្សេមក្សាន្តនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវនីវរណៈទាំង៥ប្រការនោះ មាននៅក្នុងខ្លួន ដែលខ្លួនមិនទាន់លះបង់ហើយថា ទុកដូចជាបំណុល ដូចជារោគ ដូចជាផ្ទះឃុំខាំង ដូចភាពជាខ្ញុំគេ ដូចជាផ្លូវឆ្ងាយដាច់ស្រយាលយ៉ាងនោះៗដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញនូវនីវរណៈទាំង៥ប្រការនេះ មាននៅក្នុងខ្លួន ដែលលះបង់បានហើយថា ទុកដូចជាភាពនៃបុរសដែលរួចចាកបំណុល ដូចជាបុរសមិនមានរោគ ដូចជាបុរសរួចអំពីផ្ទះឃុំខាំង ដូចជាបុរសរួចជាអ្នកជា ដូចជាបុរសដល់នូវទីក្សេមក្សាន្ត យ៉ាងនោះៗដែរ។
[១១១] ភិក្ខុនោះលះបង់នូវនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេសរបស់ចិត្ត ជាធម្មជាតធ្វើបញ្ញាឲ្យមានកំឡាំងថយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន មានវិតក្កៈ វិចារៈ និងបីតិសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍។ ភិក្ខុនោះញុំាងករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់