មជ្ឈិមនិកាយ​ ​មូល​បណ្ណា​សក​ ​តតិយ​ភាគ​
​មហា​យមក​វគ្គ​
​ចូឡ​គោ​សិង្គ​សាល​សូត្រ​ ​ទី១​


 [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ព្រះពន្លា​ឥដ្ឋ​ ​ទៀប​នា​ទិ​ក​គ្រាម​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ព្រះ​នន្ទិ​យមាន​អាយុ​ ​និង​ព្រះ​កិ​មិលៈ​មាន​អាយុ​ ​នៅក្នុង​ព្រៃ​ឈ្មោះ​ ​គោ​សិង្គ​សាលវ័ន​(​១​)​ ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ចេញ​ចាកទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​ក្នុង​ព្រៃ​គោ​សិង្គ​សាលវ័ន​នោះ​។​ ​អ្នករក្សា​ព្រៃ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​កំពុង​ស្តេច​ទៅ​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​នែ​សមណៈ​ ​សូម​លោក​កុំ​ចូល​ទៅ​ក្នុង​ព្រៃ​នុ៎ះ​ឡើយ​ ​ព្រោះ​ក្នុង​ព្រៃ​នុ៎ះ​ ​មាន​កុលបុត្ត៣រូប​ ​ជា​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍​បម្រុង​ខ្លួន​ ​សូម​លោក​កុំ​ធ្វើ​នូវ​សេចក្តី​អផ្សុក​ ​ដល់​កុលបុត្ត​ទាំងនោះ​ឡើយ​។​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​បានឮ​ពាក្យ​អ្នករក្សា​ព្រៃ​ ​កំពុង​ជជែក​នឹង​ព្រះមានព្រះភាគ​ ​លុះ​ឮ​ហើយ​ ​ក៏បាន​និយាយ​នឹង​អ្នករក្សា​ព្រៃ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នករក្សា​ព្រៃ​ដ៏​មាន​អាយុ​ ​អ្នក​កុំ​ឃាត់​ព្រះមានព្រះភាគ​ឡើយ​ ​ព្រោះ​ព្រះ​
​(​១​)​ ​ពាក្យ​ថា​ ​គោ​សិង្គ​សាលវ័ន​នេះ​ ​ជា​ឈ្មោះ​ព្រៃ​ ​ដែល​អាស្រ័យ​នឹង​ឈើ​ធំ១ដើម​ ​ដុះ​ប្រគាប​ចេញ​ ​មាន​សណ្ឋាន​ដូច​ស្នែងគោ​។​
ទំព័រទី ១ | បន្ទាប់