មាន​ព្រះ​ភាគ​ ​ជា​សាស្តាចារ្យ​របស់​យើង​ ​ទ្រង់​ស្តេច​មកដល់​ហើយ​។​ ​លំដាប់នោះ​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ក៏​ចូល​ទៅ​រក​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​មិលៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​និយាយ​នឹង​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ផង​ ​ព្រះ​កិ​មិលៈ​មាន​អាយុ​ផង​ ​យ៉ាងនេះ​ថា​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​លោក​មកនេះ​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​លោក​មកនេះ​ ​ព្រះមានព្រះភាគ​ ​ជា​បរមគ្រូ​នៃ​យើង​ ​ព្រះអង្គ​ស្តេច​មកដល់​ហើយ​។​ ​គ្រានោះ​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​មិលៈ​មាន​អាយុ​ ​ក្រោក​ទទួល​ព្រះមានព្រះភាគ​ ​មួយ​អង្គ​ ​ទទួល​បាត្រ​ ​និង​ចីវរ​ ​របស់​ព្រះមានព្រះភាគ​ ​មួយ​អង្គ​ ​ក្រាល​អាសនៈ​ ​មួយ​អង្គ​ទៀត​ ​តំ​កល់​ទឹក​ទុក​សម្រាប់​លាង​ព្រះបាទ​។​ ​ព្រះមានព្រះភាគ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែល​ភិក្ខុ​ក្រាល​ថ្វាយ​ ​លុះ​គង់​រួច​ ​ក៏​ទ្រង់​ឲ្យ​លាង​ព្រះបាទ​។​ ​ចំណែក​ព្រះ​ថេរៈ​មាន​អាយុ​ទាំងនោះ​ ​នាំគ្នា​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​២​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នឹង​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ដែល​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​(​១​)​ ​អ្នក​ទាំងឡាយ​ល្មម​អត់ធន់​បាន​ឬទេ​ ​អ្នក​ទាំងឡាយ​ល្មម​ប្រព្រឹត្តទៅ​បាន​ស្រួល​ឬទេ​ ​អ្នក​ទាំងឡាយ​មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេ​ឬ​។​ ​
​(​១​)​ ​ពាក្យ​ថា​ ​អនុ​រុទ្ធ​ទាំងឡាយ​ ​ជា​វោហារ​ ​ហៅ​រួម​ដល់​ព្រះ​នន្ទិ​យៈ​ ​និង​ព្រះ​កិ​មិលៈ​ផង​។​
ថយ | ទំព័រទី ២ | បន្ទាប់