អាឡារ​កាលាម​តាបស​ ​មិន​មាន​សមាធិ​ទេ​ ​អាត្មាអញ​ ​ទើប​មាន​សមាធិ​ ​អាឡារ​កាលាម​តាបស​ ​មិន​មាន​បញ្ញា​ទេ​ ​អាត្មាអញ​ ​ទើប​មាន​បញ្ញា​ ​បើ​ដូច្នោះ​ ​អាឡារ​កាលាម​តាបស​ប្រកាស​ថា​ ​អាត្មាអញ​ ​បាន​ត្រាស់​ដឹង​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​ណា​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​តថាគត​ ​គ​ប្បី​តំ​កល់​ព្យាយាម​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នោះ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នោះ​មួយរំពេច​ ​មិនយឺត​យូរ​ឡើយ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​លំដាប់នោះ​ឯង​ ​តថាគត​ ​បាន​ចូល​ទៅ​រក​អាឡារ​កាលាម​តាបស​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​អាឡារ​កាលាម​តាបស​ថា​ ​អាវុសោ​កា​លា​មៈ​ ​លោក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នេះ​ ​ហើយ​អាច​ប្រកាស​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ទេ​ឬ​។​ ​អាឡារ​កាលាម​តាបស​ ​តប​ថា​ ​នែអ្នក​មាន​អាយុ​ ​យើង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​បានសម្រេច​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​ធម៌​នេះ​ ​ហើយ​អាច​ប្រកាស​បាន​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​
ថយ | ទំព័រទី ១០០ | បន្ទាប់