[​៥៧​]​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ខាំ​សង្កត់​ធ្មេញ​ ​ដោយ​ធ្មេញ​ទាំងឡាយ​ ​ទល់​ពិតាន​ ​(​ក្រអូមមាត់​)​ ​ដោយ​អណ្តាត​ ​សង្កត់​គាប​ផ្ទប់​ ​នូវ​ចិត្ត​ដោយចិត្ត​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​ក៏​ខាំ​សង្កត់​ធ្មេញ​ ​ដោយ​ធ្មេញ​ទាំងឡាយ​ ​ទល់​ពិតាន​ ​ដោយ​អណ្តាត​ ​សង្កត់​គាប​ផ្ទប់​ ​នូវ​ចិត្ត​ដោយចិត្ត​ ​នែ​អគ្គិ​វេស្ស​នៈ​ ​កាលដែល​តថាគត​នោះ​ ​ខាំ​សង្កត់​ធ្មេញ​ ​ដោយ​ធ្មេញ​ទាំងឡាយ​ ​ទល់​ពិតាន​ ​ដោយ​អណ្តាត​ ​សង្កត់​គាប​ផ្ទប់​ ​នូវ​ចិត្ត​ដោយចិត្ត​ ​ញើស​ក៏​ហូរចេញ​អំពី​ក្លៀក​ទាំងសងខាង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​ដូច​បុរស​ដែល​មាន​កំឡាំង​ ​ចាប់​បុរស​ដែល​មាន​កំឡាំង​ថយ​ជាង​ខ្លួន​ ​ត្រង់​ក្បាល​ផង​ ​ចាប់​ត្រង់​ក​ផង​ ​គប្បី​សង្កត់​គាប​ផ្ទប់​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​កាលដែល​តថាគត​ខាំ​សង្កត់​ធ្មេញ​ ​ដោយ​ធ្មេញ​ទាំងឡាយ​ ​ទល់​ពិតាន​ ​ដោយ​អណ្តាត​ ​សង្កត់​គាប​ផ្ទប់​ ​នូវ​ចិត្ត​ដោយចិត្ត​ ​ញើស​ក៏​ហូរចេញ​អំពី​ក្លៀក​ទាំងសងខាង​ ​មាន​ឧបមេយ្យ​យ៉ាងនោះ​ឯង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ព្យាយាម​របស់​តថាគត​ ​តឹងតែង​ណាស់​ ​មិន​ធូរ​ថយ​ ​សតិ​ក៏​តំ​កល់​ខ្ជាប់
ថយ | ទំព័រទី ១១៣ | បន្ទាប់