ជា​សត្វ​ថោកទាប​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​មាន​រូបល្អ​ខ្លះ​ ​រូបអាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​គតិ​អាក្រក់​ខ្លះ​ ​មួយវិញទៀត​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​។​បេ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​វិជ្ជា​ទី២នេះឯង​ ​តថាគត​បាន​ហើយ​ ​ក្នុង​មជ្ឈិមយាម​ ​នៃ​រាត្រី​ ​អវិជ្ជា​ខ្ចាត់​បាត់​ទៅ​ហើយ​ ​វិជ្ជា​ក៏​កើតឡើង​ ​សេចក្តី​ងងឹត​ ​ខ្ចាត់​បាត់​ទៅ​ហើយ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដូច​បុគ្គល​ដែល​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ញុំាង​កិលេស​ឲ្យ​ក្តៅ​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ដែល​បាន​នូវ​វិជ្ជា​ទី២​ ​ដូច្នោះ​ដែរ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ទុកណា​ជា​ ​សុខវេទនា​ ​មាន​សភាព​ដូច្នេះ​ ​កើតឡើង​ដល់​តថាគត​ ​ក៏​មិន​គ្រប​សង្កត់​ ​នូវ​ចិត្ត​របស់​តថាគត​បាន​ឡើយ​។​
 [​៦៩​]​ ​កាលបើ​ចិត្ត​របស់​តថាគត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​ពោល​គឺ​កិលេស​ ​ប្រាសចាក​កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​អា​សវ​ក្ខ​យញ្ញា​ណ​។​ ​តថាគត​នោះ​ ​បានដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​បានដឹង​ច្បាស់​ ​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​បានដឹង​ច្បាស់​ ​តាមពិត​ថា​ ​នេះ​ជាទី​រលត់ទុក្ខ​ ​បានដឹង​ច្បាស់​ ​តាមពិត​ថា​ ​នេះ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ​ ​បានដឹង​ច្បាស់​ ​តាមពិត​ថា​ ​នេះ​ជា​អាសវៈ​ ​បានដឹង​ច្បាស់​
ថយ | ទំព័រទី ១២៩ | បន្ទាប់