តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​និង​កុលបុត្រ​ទាំង៣រូប​នេះ​ ​គឺ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​មិលៈ​មាន​អាយុ​ ​គង់នៅ​ក្នុង​ប្រទេស​ណា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ប្រទេស​នោះ​ ​ជា​លាភ​នៃ​អ្នក​ដែន​វជ្ជី​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ប្រទេស​នោះ​ ​ជា​លាភ​ដែល​ប្រជាជន​ ​អ្នក​ដែន​ ​វជ្ជី​ ​បាន​ ​ល្អ​ ​ហើយ​។​ ​ពួក​ចាតុម្មហារាជិក​ទេវតា​ ​បានឮ​សំឡេង​របស់​ពួក​ភុម្មទេវតា​ហើយ​.​.​.​ ​ពួក​តាវត្តិង្ស​ទេវតា​.​.​.​ ​ពួក​យាមទេវតា​.​.​.​ ​ពួក​តុសិត​ទេវតា​.​.​.​ ​ពួក​និម្មានរតី​ទេវតា​.​.​.​ ​ពួក​បរនិម្មិតវសវត្តី​ទេវតា​.​.​.​ ​ពួក​ទេវតា​ ​ដែល​រាប់បញ្ចូល​ក្នុង​ពួក​ព្រហ្ម​ ​ក៏បាន​ធ្វើ​សំឡេង​ឲ្យ​លាន់ឮ​ឡើង​ថា​ ​អើហ្ន៎​ ​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​និង​កុលបុត្រ​ទាំង៣រូប​នេះ​ ​គឺ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ព្រះ​នន្ទិ​យៈ​មាន​អាយុ​ ​និង​ព្រះ​កិ​មិលៈ​មាន​អាយុ​ ​គង់នៅ​ក្នុង​ប្រទេស​ណា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ប្រទេស​នោះ​ ​ជា​លាភ​របស់​ពួក​អ្នក​ដែន​វជ្ជី​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ប្រទេស​នោះ​ ​ជា​លាភ​ដែល​ប្រជាជន​ ​អ្នក​ដែន​វជ្ជី​បាន​ល្អ​ហើយ​។​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់